មន្ត្រី​ក្រសួង​មហាផ្ទៃ​ហៅ​អត្ថបទ​ RFA ថា ចុះ​ផ្សាយ​បំផ្លើស​មាន​ចេតនា​ញុះ​ញង់

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ (រូបភាពី RFA)

មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ថា មាន​ចេតនា​ញុះ​ញង់  និង​ចុះ​ផ្សាយ​បំផ្លើស បន្ទាប់​ពី​បាន​ដក​ស្រង់​សម្ដី​របស់​លោក។

ក្នុង​អត្ថបទ​របស់​ខ្លួន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ វិទ្យុ​អាស៊ី​សេរី​បាន​ដក​ស្រង់​សម្ដី​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដោយ​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ បាន​ហៅ​ការ​តាម​ចាប់​ខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ពី​ក្រៅ​ប្រទេស​ថា នាំ​ឲ្យ​ជាតិ​បែក​បាក់។

ការ​ចុះ​ផ្សាយ​បែប​នេះ​របស់​វិទ្យុ​អាស៊ី​សេរី បាន​ជំរុញ​ឲ្យ​លោក ខៀវ សុភ័គ បញ្ចេញ​ប្រតិកម្ម​របស់​លោក​នៅ​ក្នុង​លិខិត​ចំហរ​មួយ​នៅ​ថ្ងៃ​នេះ ដោយ​បាន​ច្រាន​ចោល​នូវ​ខ្លឹមសារ​នៃ​សម្រង់​សម្ដី​នោះ ហើយ​ចាត់​ទុក​ជា​ការ​ធ្វើ​អត្ថាធិប្បាយ​បំផ្លើស​ក្នុង​ចេតនា​ញុះញង់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើងបន្តថា ការចុះផ្សាយ និងការធ្វើអត្ថាធិប្បាយរបស់វិទ្យុ​អាស៊ី​សេរី គឺជាវិជ្ជាជីវៈកាត់តយ៉ាងថោកទាបជាទីបំផុត ដែលមានបំណងធ្វើឲ្យខូចកិត្តិយស និងធ្វើឲ្យសាធារណ​មតិមានការភ័ន្តច្រឡំ។

តាមលិខិតចំហដដែលនោះ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើងបន្តថា អ្វីដែលលោក​លើកឡើង គឺដើម្បី​ប្រៀនប្រដៅអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីឲ្យមានមនសិកាស្នេហាជាតិ និងកុំចេះតែធ្វើការងារបម្រើឲ្យ​បរទេសហើយបំផ្លាញជាតិសាសន៍ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ