ក្រសួងធនធានទឹក៖ អ្នកធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្ន

អ្នកធ្វើដំណើរតាមសមុទ្រ (មាស មុនី)

ក្រសួងធនធានទឹក និងឧតុនិយម ឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមសមុទ្រ មានការប្រុងប្រយ័ត្ន ចន្លោះថ្ងៃទី២៤ដល់២៧ ខែឧសភានេះ។

ការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍គិតពីថ្ងៃទី២២ដល់២៧ ខែឧសភា ឆ្នាំ២០១៧ របស់ក្រសួងធនធានទឹក និងឧតុនិយមម្សិលមិញ ឲ្យដឹងថា ជ្រលងសម្ពាធទាបបាននិងកំពង់បង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា។ លក្ខណៈបែបនេះ ធ្វើឲ្យបណ្តារាជធានី-ខេត្តមួយចំនួនអាចនឹងមានភ្លៀងធ្លាក់ច្រើន ពិសេសចាប់ពីថ្ងៃទី ២៥ដល់២៧ ខែឧសភា ឆ្នាំ ២០១៧ ។

ចំណែកនៅលើផ្ទៃសមុទ្រនិងតំបន់ឆ្នេរ ផ្ទៃមេឃនឹងមានសភាពអាប់អួ មានភ្លៀង និងខ្យល់បោកបក់ខ្លាំង ព្រមទាំងមានរលកសមុទ្រ ខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤ដល់២៧ ខែឧសភា ឆ្នាំ ២០១៧។

ក្រសួងបញ្ជាក់ឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ