ពលរដ្ឋ​ថៃ​ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី​ទៀត​ទាម​ទារឲ្យ​មាន​​ការ​បោះ​ឆ្នោត​

បាតុករបានប្រមូលផ្តុំគ្នានៅជិតរបាំងផ្លូវប៉ូលិសមួយនៅខាងក្រៅសាកលវិទ្យាល័យ Thammasat ក្នុងអំឡុងបាតុកម្មមួយនៅទីក្រុងបាងកកនៅថ្ងៃទី 22 ខែឧសភាឆ្នាំ 2018 រូបភាព៖ AFP

ប្រជាពលរដ្ឋ​ថៃ​នៅព្រឹកថ្ងៃ​អង្គារនេះ​ផ្ទុះ​ការតវ៉ា​នៅ​កណ្តាល​ទីក្រុង​បាង​កក  ដើម្បី​ទាមទារ​ឲ្យរដ្ឋាភិបាល​យោធា​ រៀប​ចំ​ការបោះឆ្នោត​ឡើង​វិញ។​

តាមការ​ចុះ ផ្សាយ​របស់​សារព័ត៌មាន​Channel News Asia បាន​ឲ្យដឹង​ថា ពលរដ្ឋប្រមាណ​៣០០០នាក់ នាំ​គ្នា​ដើរ​តវ៉ា​លើផ្លូវ​ក្នុងទី​ក្រុង​ហើយព្យាយាម​ធ្វើ​ដំណើរ​ទៅ​កាន់​វិមាន​រដ្ឋាភិបាល ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​រារាំង។​

តាម​ការ​ប្រកាស​របស់​សមត្ថកិច្ច​បញ្ជាក់​ប្រាប់​បាតុករ​ថា នៅវិមាន​រដ្ឋា​ភិបាល​និង​តំបន់​នៅក្បែរនោះមិនអាច​អនុញ្ញាតឲ្យមានការ​ជួបជុំ​ឬ ហែក្បួនកាត់​បាន​ទេ​ដោយ​ថា ជា​ផ្នែក​នៃការ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់។​

តាំង​​ពី​រដ្ឋប្រហារ​យោធាដែលដឹកនាំ ដោយ​លោកប្រាយុទ្ធ ចាន់​អូចា កាលពី​ថ្ងៃទី​២២ខែ​ឧសា ឆ្នាំ​២០១៤មក ថៃមាន​ការរឹតបន្តឹង​សេរីភាព​ជាមូលដ្ឋាន​មួយ​ចំនួន​ដូចជា ការជួប​ជុំ ការ​បញ្ចេញមតិ​ដោយសេរី និង​ការលើកឡើង​ពីចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​។

លោក ប្រាយុទ្ធ ចាន់​អូចា មេដឹកនាំ​យោធា តែងតែបង្ហាញ​ការខឹង​សម្បារ​ពេល​ដែលមាន​ការ​ចោទ​សួរ​អំពី​បញ្ហា​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​និង​ការ​បោះឆ្នោត​។ លោក​បាន​ប្រកាស​ការពន្យារ​ពេល​បោះឆ្នោត​ជាញឹក​ញាប់​ដោយ​ប្រើ​ហេតុផល​ផ្សេងៗ ហើយរហូត​ដល់​ពេលនេះ ​ការកំណត់​ជាក់​នៃការ​បោះឆ្នោត​នោះនៅមិន​ទាន់​មាន​នៅឡើយ។​

ទីតាំង​ជាច្រើន​ត្រូវ​បាន​ដាក់​ពង្រាញ​កម្លាំង​សមត្ថកិច្ច​និង​ ត្រៀម​រៀបចំរបាំង​បិទផ្លូវ​ ពិសេសនៅវិមាន​រដ្ឋាភិបាល​និង​នៅសាកលវិទ្យាល័យធម្មសាទ ជាកន្លែង​ដែល​ធ្លាប់​មាន​ការ​ផ្ទុះ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​។​

ចំណែក​អ្នករៀបចំការ​តវ៉ាម្នាក់​ក្នុង​ចំណោម​អ្នករៀប​ចំផ្សេងទៀត​ លោក​ Sirawith Seritiwat ថ្លែងថា ក្រុមអ្នក​តវ៉ា​ប្រកាន់​ភ្ជាប់​នូវអហិង្សាជានិច្ច បើទោះបី​ជាមានការ​បង្ក្រាប​ពីសមត្ថកិច្ចក៏ដោយ។​

បាតុករបង្ហាញផ្ទាំងបដាដែលមានរូបចម្លាក់របស់នាយករដ្ឋមន្ត្រីថៃ Prayut Chan-O-Cha មុនពេលការធ្វើបាតុកម្មមួយដើម្បីបង្ហាញពីការគ្រប់គ្រងរបស់យោធារយៈពេល៤ឆ្នាំ នៅបាងកកនៅថ្ងៃទី 22 ខែឧសភាឆ្នាំ 2018 ។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ