លោក សម រង្ស៊ី ថាពលករខ្ទង់១លាននាក់នឹងមកបោះឆ្នោតឲ្យបក្សប្រឆាំងឆ្នាំក្រោយ

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (FB: លោក សម រង្សីុ)

អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន ថ្លែងបែបលើកទឹកចិត្តអ្នកគាំទ្រថា ពលករខ្មែរប្រហែល១លាននាក់ដែលធ្វើការនៅក្រៅប្រទេសនឹងវិលមកបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១៨។

ក្នុងពិធីជួបអ្នកគាំទ្រនៅសហរដ្ឋអាមេរិកនិងបានបង្ហោះលើបណ្តាញសង្គមនាថ្ងៃទី២១ខែមិថុនា លោក សម រង្ស៊ី លើកឡើងថា ពលករចំណាកស្រុកនៅប្រទេសថៃ និងកម្មករកាត់ដេរនៅក្នុងស្រុក ស​រុប​១​​លា​ន​៧សែននាក់ ដែលមិនបានបោះឆ្នោតឃុំ-សង្កាត់ កន្លងមកនេះទេ។ លោក សម រង្ស៊ី អះអាងថា ការដែល​អ្នកទាំងនោះមិនទៅបោះឆ្នោតកាលពីថ្ងៃទី៤មិថុនាដោយសារតែពួក​​​គេ​​គិ​តថា មន្ត្រី​ថ្នាក់​​​ក្រោ​ម​​ជាតិ មិន​អាចដោះ​ស្រាយ​បញ្ហាធំៗ ជូនពួកគាត់បាន ដូចជាការតម្លើងប្រាក់​ឈ្នួល ​ដល់​ក​ម្ម​​​ក​រក្នុងវិស័យកាត់ដេរ ការបង្កើតទីផ្សារការងារ ដែលមានប្រាក់​ឈ្នួ​ល​ខ្ពស់ ទប់ស្កា​​ត់ការធ្វើ​ចំណាក​ស្រុក​​ជាដើម។

ប៉ុន្តែលោក សម រង្ស៊ី រំពឹងថា ការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះ ជាការបោះឆ្នោតជ្រើសរើសមេដឹកនាំ រដ្ឋាភិបាល ដូចនេះពលករនិងកម្មករទំាងអស់នោះនឹងចំណាយពេលវិលមកបោះឆ្នោត គាំទ្រគណប​ក្សសង្គ្រោះ ដែល​លោ​​ក​​​​ថា អាចជួយយដោះស្រាយបញ្ហាជូនពួកគេបាន។

លោកថា៖ «ឆ្នាំក្រោយបោះឆ្នោតជាតិ បើគេមិនឲ្យឈប់ កម្មករថាកាត់អីកាត់ទៅ។ ពីព្រោះបោះឆ្នោតឲ្យ​​ណបក្សសង្គ្រោះជាតិ បានឡើងប្រាក់ខែអស់មួយជិវិត ហើយជីវភាពកម្មករច្បាស់ជារុងរឿងជាងមុនឆ្ងាយ​​ណាស់។ អញ្ចឹងកម្មករត្រៀមហើយ ៧សែននាក់ ដែលភាគច្រើនមិនបានទៅបោះឆ្នោត ឃុំ សង្កាត់នេះពួកប្តេជ្ញាចិត្តទៅបោះឆ្នោតឲ្យសង្គ្រោះជាតិនៅឆ្នាំក្រោយ ពលករខ្មែរនៅប្រទេសថៃ១លាននាក់អត់បានបោះឆ្នោតទេ ពួក​​គាត់ឈឺចិត្តណាស់»

VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និងលោក សួ​ស យ៉ា​រ៉ា បាននៅឡើយទេ ដោយទូរសព្ទចូល តែគ្មានអ្នកទទួល។

កាលពី​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ក្រសួងការងា​រមិន​បា​ន​​​​​អន្ត​​រាគ​មន៍ដូចអាណត្តិមុនៗឲ្យកម្មករឈប់ សម្រាប់ទៅបោះឆ្នោតទេ ធ្វើឲ្យកម្មក​រមួយចំ​នួនមិ​នបាន​ទៅបោះឆ្នោត។

​ករ​​ណីនេះ តំណាងរាស្ត្របក្សប្រឆាំងប្រាប់អ្នកសារព័ត៌ថា នឹងកោះហៅរដ្ឋមន្ត្រីក្រសួងការងារ និង​ប្រ​ធាន គជប​ មកសួរដេញដោលពីមូលហេតុនេះ។

មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល លោក កង សាវាង្ស លើកឡើងថា រដ្ឋ​ធម្ម​នុញ្ញបា​នធានាពីសិទ្ធិពលរដ្ឋ។ លោកជំរុញទៅរដ្ឋាភិបាលធ្វើអន្តរាគមន៍យ៉ា​ង​​​ណា​ ឲ្យកម្មករទាំងក្នុងស្រុក និងក្រៅស្រុក មានពេលគ្រប់គ្រាន់ សម្រាប់ទៅបោះ​ឆ្នោតជ្រើស​រើសមេដឹ​កនាំ​នៅ​​ឆ្នាំ​​​២០១៨។

លោកថា៖ «អាសិទ្ធិដែលពលរដ្ឋអាចចុំឈ្មោះបោះឆ្នោតនៅកន្លែងណាមួយក៏បានហ្នឹងវាជាចំនុចល្អមួយហើយ។​​ប៉ុន្តែត្រូវធានាធ្វើម៉េចឲ្យគាត់មានលទ្ធភាព ដើម្បីឲ្យឱកាសគាត់ទៅបោះ​ឆ្នោតបំពេញកាតព្វកិច្ចក្នុង​នាម​គាត់​ជា​ប្រជាពលរដ្ឋ ក្នុងអំឡុងពេលនៃការបោះឆ្នោត និងចុះឈ្មោះហ្នឹង ឲ្យគាត់អនុវត្តសិទ្ធិបាន»។

ទោះជាយ៉ាងណា គជប ប្រកាសថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អា​ណ​ត្តិទី​៤កន្លង​ទៅ​នេះពល​រ​ដ្ឋជិត៩០ភាគរយ​បានចេញទៅបោះឆ្នោត ក្នុងចំណោ​មអ្នកដែ​លបាន​​ចុះឈ្មោះ​ជិត៨​លាន​​នាក់​ ពោលចំនួនអ្នកចេញទៅបោះឆ្នោតបានច្រើនជាងអាណត្តិមុនៗ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ