សម្តេចក្រុមព្រះអំពាវនាវចេញពីមន្ទីរពេទ្យឲ្យពលរដ្ឋទៅចូលរួមបោះឆ្នោត

សម្តេចក្រុមព្រះ​កាល​ពីពេល​កន្លង​ទៅ​

សម្តេចក្រុមព្រះនរោត្តម​ រណឬទ្ធិ​ បានផ្ដាំផ្ញើពីទីក្រុងបាងកកឲ្យពលរដ្ឋទៅបោះឆ្នោតនាខែកក្កដា​ខាងមុននេះ   ខណៈដែលព្រះអង្គកំពុងសម្រាក​ព្យាបាលរបួសនៅទីនោះ។

លោក ញ៉េប ប៊ុនជិន​ អ្នក​នាំ​ពាក្យគណបក្ស ហ៊្វុន ស៊ិនប៉ិច បានថ្លែងប្រាប់​វិទ្យុបរទេសដែលផ្សាយជា​ខេមរភាសាមួយកាលពីម្សិលមិញថា​ សម្តេចក្រុម​ព្រះ បានប្រាប់លោកថាស្ថានភាពសុខភាពរបស់ទ្រង់បានធូរស្បើយហើយ ស្របពេលជាមួយគ្នានេះទ្រង់ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋនាំគ្នាទៅចូលរួមបោះឆ្នោតនាពេលខាងមុខនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយក៏លោក ញ៉េប​ ​ប៊ុនជិន មិនទាន់អាចបញ្ជាក់បានទេ​ថា​តើសម្តេចក្រុមព្រះនឹងយាង​ចេញពីមន្ទីរពេទ្យនៅពេល​ណានោះទេ។

សម្តេចក្រុមព្រះនរោត្តម​ រណឬទ្ធិ​ បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១៧ខែមិថុនាកន្លង ខណៈដែលទ្រង់យាងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។

កាលពីខែតុលាឆ្នាំ២០១៧កន្លងទៅ គណបក្ស ហ្វ៊ុន ស៊ិនប៉ិច របស់សម្ដេចក្រុមព្រះ​ នរោត្តម រណឬទ្ធិ និងប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃសុំរំលាយអតីតគណបក្សសង្រ្គោះជាតិ។ ជាលទ្ធផលអតីតគណបក្សប្រឆាំងមួយនេះត្រូវបានតុលាការប្រកាសរំលាយ ​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧​។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ