កម្មករជិត​១០០នាក់​ទាមទារ​ឲ្យ​តុលាការរាជធានី​ភ្នំពេញ​ចេញដីការឹប​អូស​ទ្រព្យសម្បត្តិ​រោងចក្រមួយជាបណ្តោះអាសន្ន​

កម្មករ​រោងចក្រតវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ (ឃុត សុគន្ធ)

កម្មករ​រោងចក្រតវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ (ឃុត សុគន្ធ)

កម្មករ​មក​ពី​រោងចក្រមួយ​ក្នុង​ខេត្តកណ្តាល​មាន​គ្នា​ជិត​១០០​នាក់​បាន​មក​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ថា​ ដើម្បី​ជំរុញ​ឲ្យ​តុលាការពន្លឿន​ក្នុង​ការ​ចេញ​ដីកាសម្រេច​រឹប​អូសជាបណ្តោះ​អាសន្ន​នូវទ្រព្យ​សម្បត្តិរបស់​រោងចក្រ​ក្រោយ​ពី​ឈប់ដំណើរការដោយគ្មាន​ការជូនដំណឹង។

កម្មករមកពីរោងចក្រមួយក្នុងចាក់អង្រែក្រោមមានគ្នាជិត១០០នាក់បានមកតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយថា ដើម្បីជំរុញឲ្យតុលាការពន្លឿនក្នុងការចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិរបស់រោងចក្រក្រោយពីឈប់ដំណើរការដោយគ្មានការជូនដំណឹង។

កម្មករជិត១០០នាក់មកពីរោងចក្រជុងហ្វៃ នីតវៀរអេហ្វធិវ៉ាយអិលធីឌី នៅចាក់អង្រែក្រោម រាជធានីភ្នំពេញនៅព្រឹកនេះ កំពុងតវ៉ានិងជំរុញឲ្យសាលាដំបូងរាជធានីភ្នំពេញចេញដីការឹបអូសទ្រព្យសម្បត្តិរោងចក្រនេះ។

កម្មករដែលកំពុងតវ៉ាឲ្យដឹងថាពូកគាត់មានគ្នាចំនួន២០៨នាក់ដែលបានបំរើការក្នុងរោងចក្រនេះនិងថានៅព្រឹកនេះពួកគាត់បានបែងចែកគ្នាទៅកាន់ក្រសួងការងារនៅសាលាដំបូងរាជធានីភ្នំពេញនិងខ្លះនៅយាមនៅខាងមុខរោងចក្រ។

អ្នកស្រី សាន ចាន់ធឿន កម្មករផ្នែកដេរដែលកំពុងតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញមានប្រសាសន៍ថារោងចក្រនេះមិនបានបើកប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍នានាដល់កម្មករតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៦។ អ្នកស្រីថាម្ចាស់រោងចក្របានបិទរោងចក្រដោយមិនបានប្រាប់ពីមូលហេតុដល់កម្មករ។ អ្នកស្រីបន្តថាម្ចាស់រោងចក្រមិនបានផ្តល់សំណងនិងទូទាត់ប្រាក់អត្ថប្រយោជន៍នានាដល់កម្មករនៅឡើយដែរក្រោយពីការបិទនេះ។ អ្នកស្រីបន្ថែមថា កម្មករព្រួយបារម្ភថាម្ចាស់រោងចក្រនឹងដឹកបរិក្ខាររោងចក្រចេញអស់មុនពេលផ្តល់សំណងដល់កម្មករ។

អ្នកស្រីចង់ឲ្យតុលាការពន្លឿនការចេញដីការឹបអូសជាបណ្តោះអាសន្នបរិក្ខាររោងចក្រនេះទុកសិន ដោយថារង់ចាំឲ្យម្ចាស់រោងចក្រផ្តល់សំណងនិងប្រាក់អត្ថប្រយោជន៍នានាដល់កម្មករ ដោយថាដើម្បីបានដោះស្រាយជីវភាពប្រចាំថ្ងៃ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។