ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប​គោរពលោក​ កែម ឡី នៅព្រឹកនេះ​

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានទៅគោរពសពលោក កែម ឡី  ដែលតម្កល់ទុកនៅវត្តចាស់នៅព្រឹកនេះ ហើយបានសម្តែងការសោកស្តាយនិងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសព។

នៅព្រឹកថ្ងៃសុក្រនេះ លោក Gorge Edgar បានទៅគោរពសពលោក កែម ទ្បឺ ដែលកំពុងតម្កល់ធ្វើបុណ្យនៅវត្តចាស់ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ លោកមិនបានថ្លែងសារអ្វីទេពេលទៅគោរពសពនេះ តែលោកបានសរសេរលើសៀវភៅរំលែកទុក្ខថាក្នុងនាមសហភាពអឺរ៉ុបលោកសោកស្តាយនិងចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារដែលបាត់បង់ប្តីនិងឪពុកជាទីស្រលាញ់។

លោក Gorge Edgar ក៏បញ្ជាក់ថាក្នុងសារនោះដែរថា លោកមានការរន្ធត់ចំពោះការបាញ់សម្លាប់លោក កែម ឡី ជាអ្នកដែលខិតខំធ្វើការដើម្បីជំរុញឲ្យមានការអភិវឌ្ឍជាតិ។

សពលោក កែម ឡី តម្កល់ទុកនៅវត្តចាស់តាំងពីថ្ងៃទី១០ខែកក្កដាមក ហើយក្រៅពីមហាជនជាជនជាតិកម្ពុជាក៏ធ្លាប់មានឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនិងឯកអគ្គរាជទូតស្វីសបានចូលគោរពដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ