តុលាការបើកសវនាការករណីសកម្មជនដីធ្លីដែលពាក់អាវខ្មៅ

ស្រ្តីបឹងកក់២រូបដែលត្រូវបានចាប់ខ្លួន (ប្រភពរូបភាពពីលោក ចាន់ ពុទ្ធិស័ក)

ស្រ្តីបឹងកក់២រូបដែលត្រូវបានចាប់ខ្លួន (ប្រភពរូបភាពពីលោក ចាន់ ពុទ្ធិស័ក)

សកម្មជនដីធ្លីពីរនាក់ដែលពាក់អាវខ្មៅធ្វើយុទ្ធនាការ​ទាមទារដោះលែង​មន្រ្តីសិទ្ធិមនុស្សនោះ ត្រូវបាន​តុលាការនាំមកបើកសវនាការជំនុំជម្រះនៅថ្ងៃនេះ។

សកម្មជនដីធ្លីពីរនាក់ដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារដោះលែងមន្រ្តីសិទ្ធិមនុស្សនោះ ត្រូវបានតុលាការនាំមកបើកសវនាការជំនុំជម្រះនៅថ្ងៃនេះ។

អ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃចន្ទសប្តាហ៍មុន ខណៈសកម្មជនជាច្រើននាក់ទៀតនាំគ្នាធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ទាមទារដោះលែងមន្រ្តីសមាគមអាដហុកនិងមន្រ្តី គ.ជ.ប លោក នី ចរិយា ព្រមទាំងទាមទារឲ្យរកយុត្តិធម៌ជូនលោក កែម ឡី។

ក្រោយពីចាប់ខ្លួនដោយអាជ្ញាធរខណ្ឌដូនពេញ តុលាការចោទប្រកាន់សកម្មជនអាវខ្មៅទាំងនោះពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍ តាមបញ្ញត្តិមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ។

អាជ្ញាធរតែងតែមានការឃាត់ខ្លួននិងពេលខ្លះមានហិង្សាកើតឡើង ចាប់តាំងពីសកម្មជនពាក់អាវខ្មៅធ្វើយុទ្ធនាការនេះតាំងពីខែឧសភាមក ប៉ុន្តែសកម្មជនទាំងនោះអះអាងថា ពួកគេនៅតែបន្តទាមទារ រហូតមានការដោះលែងមន្រ្តីសិទ្ធិមនុស្សនិងមានយុត្តិធម៌សម្រាប់ លោក កែម ឡី៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។