រដ្ឋាភិបាល​សម្រេច​បញ្ចូល​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ពីរ​ឲ្យ​នៅ​ក្រោម​មន្ទីរ​កសិកម្ម

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​នេះបាន​បញ្ជា​ឲ្យ​ច្របាច់​បញ្ចូល​គ្នា​នូវ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចំនួន ២ទៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តនិង​រាជ​ធានី ដែល​លោក​បញ្ជាក់​ថាដើម្បី​ជំរុញ​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រងនិង​ទប់​ស្កា​ត់​​ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃនេះបានបញ្ជាឲ្យច្របាច់បញ្ចូលគ្នានូវរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២ទៅក្នុងមន្ទីរកសិកម្មខេត្តនិងរាជធានី ដែលលោកបញ្ជាក់ថាដើម្បីជំរុញប្រសិទ្ធភាពនៃការគ្រប់គ្រងនិងទប់ស្កាត់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ។

ថ្លែងនៅវេទិកាការការពារនិងអភិរក្សបរិស្ថានធម្មជាតិនៅឯវិមានសន្តិភាពនៅព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថាលោកបានណែនាំទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សុខុន ឲ្យបញ្ចូលរដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើនៅទូទាំងប្រទេសឲ្យស្ថិតនៅក្រោមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តនិងរាជធានី ដោយលោកបញ្ជាក់ថាដើម្បីជំរុញប្រសិទ្ធភាពនៃការទប់ស្កាត់បទល្មើសជលផលនិងការកាប់បំផ្លាញព្រៃឈើ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសផងដែរ អំពីការរៀបចំជំនួបជាប្រចាំរវាងស្ថាប័នរដ្ឋាភិបាល ដែលទទួលខុសត្រូវលើការងារការពារនិងអភិរក្សបរិស្ថានធម្មជាតិនិងដៃគូពាក់ពាក់នានា ជាពិសេសអង្គការសង្គមស៊ីវិលដែលធ្វើការងារលើការពារបរិស្ថាននិងធនធានធម្មជាតិ។

វេទិកាថ្ងៃនេះត្រូវបានរៀបចំធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១ ខែកក្កដាកន្លងមក បានប្រកាសគាំទ្រនិងជំរុញចលនាការពារធនធានធម្មជាតិរបស់សាធារណជន៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។