សមត្ថកិច្ចចាប់រឹបអូសអណ្តើកនិងសត្វស្លាបជាង៣០០ក្បាលពីឈ្មួញ​វៀតណាម​

សមត្ថកិច្ចចាប់រឹបអូសអណ្តើកនិងសត្វស្លាបជាង៣០០ក្បាល (អគ្គស្នងការនគរបាលជាតិ)

​សមត្ថកិច្ចស្រុកពាមរក៏ ខេត្តព្រៃវែង កាលពីថ្ងៃទី២១ខែសីហា បានចុះបង្ក្រាបនិងរឹបអូស សត្វអណ្តើតជិត២០ក្បាល និងសត្វស្លាបជាង៣០០ក្បាល ពីឈ្មួញវៀតណាមលក់សត្វព្រៃមួយកន្លែង។

​អគ្គស្នងការនគរបាលជាតិឲ្យដឹងថា ក្រុមអន្តរាគមបង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបទីតាំងលក់សត្វព្រៃមួយកន្លែង ដែលមានម្ចាស់ឈ្មោះ ដាំង គឺមងាំ ភេទស្រី អាយុ៣៦ឆ្នាំ ​ជាជនជាតិវៀតណាម ដោយបានដកហូតបាន សត្វអណ្តើកស្រែចំនួន១៧ក្បាល និងសត្វស្លាបមួយចំនួន​ មានដូចជា កុកសំបកទំពាំង ក្អែកទឹក ទាព្រៃ និងសត្វផ្សេងទៀត សរុប៣៣២ក្បាល។

ប្រភពដដែលបានឲ្យដឹងថា សត្វអណ្តើកនិងសត្វមួយចំនួនដែល នៅរស់ ត្រូវសមត្ថកិច្ចយកទៅប្រលែងនៅទីដែលមានសុវត្តិភាព ហើយចំណែកសត្វដែល​ស្លាប់ត្រូវបានសមត្ថកិច្ច​ដុលបំផ្លាញ​ចោល។

កាលពីខែមិថុនាកន្លងទៅ ​រដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ បានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃខុសច្បាប់នៅភោជនីយដ្ឋាន​មួយក្នុងខេត្តពោធិ៍សាត់ ​បាន​ពិន័យប្រាក់ម្ចាស់ភោជីយដ្ឋានចំនួនជាង៧លាន​រៀល និងដុតបំផ្លាញចោល នូវសាច់សត្វព្រៃដែលរឹបអូសបានទាំងអស់៕

ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ