មន្ត្រីគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា សកម្មជនរបស់ខ្លួនមួយរូបនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវជនមិនស្គាល់មុខកាប់សម្លាប់កាលពីយប់ថ្ងៃពុធម្សិលមិញ។
មន្ត្រីគណបក្សសង្គ្រោះជាតិនៅខេត្តត្បូងឃ្មុំ លោក សេង ធាងលី ប្រាប់វីអូឌីនៅថ្ងៃនេះថា សកម្មជនរបស់ខ្លួនឈ្មោះ ឃិន អ៊ាប ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិខ្ទំកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ត្រូវជនមិនស្គាល់មុខសម្លាប់នៅម៉ោង១០យប់។
លោក សេង ធាងលី បញ្ជាក់ថាពេលនេះសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតតែនៅមិនទាន់កំណត់មុខសញ្ញាបាននៅឡើយទេ៕