រុស្ស៊ីបង្កើតច្បាប់រឹតបន្តឹងប្រព័ន្ធផ្សព្វផ្សាយសងសឹកអាមេរិក​

ព្រឹទ្ធសភារបស់រុស្ស៊ីនៅថ្ងៃពុធនេះ បានអនុម័តច្បាប់មួយដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបរទេសដែលមានឈ្មោះថា «ទីភ្នាក់ងារបរទេស» ដែលការបង្កើតច្បាប់នេះឡើងដើម្បីសងសឹក សហរដ្ឋអាមេរិកចំពោះការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី។

ព្រឹទ្ធសភារបស់រុស្ស៊ីនៅថ្ងៃពុធនេះ បានអនុម័តច្បាប់មួយដើម្បីគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបរទេសដែលមានឈ្មោះថា «ទីភ្នាក់ងារបរទេស» ដែលការបង្កើតច្បាប់នេះឡើងដើម្បីសងសឹក សហរដ្ឋអាមេរិកចំពោះការរឹតត្បិតប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ី។

ទីភ្នាក់ងារព័ត៌មាន ​RIA បានឲ្យដឹងថា កាលពីសប្តាហ៍មុន​សភាជាន់ទាបបានអនុម័តច្បាប់នេះយ៉ាងឆាប់រហ័ស ហើយថ្ងៃនេះព្រឹទ្ធសភាបានអនុម័តទៀត គឺរង់ចាំតែលោក វ្លាឌីមៀ ពូទីន ចុះហត្ថលេខាហើយ ច្បាប់នេះនឹងចូលជាធរមាន។​

សកម្មភាពធ្វើច្បាប់យ៉ាងឆាប់រហ័សនេះ ត្រូវបានគេចោទថា ធ្វើឡើងក្រោមឥទ្ធិពលខ្លាំងក្លារបស់លោក ពូទីន ក្នុងបំណង ដើម្បីសងសឹកនឹងរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោន ដែលបានរឹតត្បិតសេរីភាពប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីដែលកំពុងធ្វើសកម្មភាពនៅលើដែនដីអាមេរិក។​

នៅក្រោមអំណាចនៃច្បាប់ថ្មីនេះ នឹងតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក និង ប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សេងៗទៀត បង្ហាញទាំងអស់នូវសកម្មភាពសកម្មភាព រួមទាំងឯកសារការងារ និងដាក់ឲ្យអាជ្ញាធរត្រួតពិនិត្យលើសើរើលើស្ថានភាពបុគ្គលិកនិងហិរញ្ញវត្ថុ។​

នៅក្នុងខែនេះទូរទស្សន៍ RT ដែលទទួលបានមូលនិធិពីរដ្ឋាភិបាលរុស្ស៊ី ហើយកំពុងធ្វើសកម្មភាពនៅសហរដ្ឋអាមេរិក​ ដើម្បីបង្ហាញជំហររុស្ស៊ីលើឆាកអន្តរជាតិនោះ ត្រូវបានសហរដ្ឋអាមេរិក​បញ្ជាក់ថា ការចុះបញ្ជីនោះផុតកំណត់ហើយ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។