ចិន​ផ្តល់​ជំនួយជាង​៧លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​១៦​

សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ បានប្រកាស​ផ្តល់​ជំនួយឥត​សំណង​​ជាង​៧​លាន​ដុល្លារសម្រាប់​គម្រោងអភិវឌ្ឍន៍​​នៅកម្ពុជា ​ចំនួន​១៦​ រួម​មាន កសិកម្ម ទេសចរណ៍ ការសិក្សា​ស្រាវជ្រាវ ការ​អភិវ​ឌ្ឍជ​នបទ ហេដ្ឋារចនា​សម្ព័ន្ធ និង​ការ​ផ្លាស់​ប្តូរ​វប្បធម៌និងសាសនា។

ក្នុង​ពិធីចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី២១ខែធ្នូ ​នៅ​ក្រសួង​ការ​បរទេស រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរ​ទេស​​លោក ប្រាក់​ សុខុន មាន​ប្រសាសន៍​ថា រដ្ឋាភិបាលចិន បាន​សម្រេច​យល់ព្រម ផ្តល់​ហិរញ្ញវត្ថុ​ដល់​​គម្រោង​​របស់កម្ពុជាចំនួន១៦ ដែលមានទឹកប្រាក់សរុប៧,៣ លានដុល្លារអាមេរិក ក្នុង​កិច្ច​សហ​ប្រតិ​បត្តិការឡានឆាង-មេគង្គ។

លោក​ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ថា គម្រោងទាំងនេះ គ្របដណ្តប់លើវិស័យជាច្រើន រួមមាន កសិកម្ម ទេស​ចរណ៍ ​អាយស៊ីធី (ICT) សុខភាព សាធារណៈ ការអប់រំ និងស្រាវជ្រាវ ធនធានទឹក ការអភិវឌ្ឍជនបទ ការតភ្ជាប់ផ្លូវអាកាស និងការផ្លាស់ប្តូរវប្បធម៌ និងសាសនា ជាដើម។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ដើម​ឆ្នាំ​២០១៧​នេះ ចិន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង និង​កម្ចី​សម្បទាន​​ដល់​ទៅ ៤២០០​លាន​ដុល្លារ សម្រាប់​​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ កសិកម្ម សុខាភិបាល អប់រំ និង​សន្តិសុខ​សង្គម​។

ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំលើកទី១របស់រដ្ឋមន្រ្តីការទេសនៃប្រទេស ដែលស្ថិតនៅតាមដងទន្លេរមេគង្គ ជាមួយប្រទេសចិន កាលពីខែវិច្ឆិកា ឆ្នាំ២០១៥ នៅប្រទេសចិន ដោយឈរលើគោលការណ៍ កុងសង់ស៊ីស ការបើកចំហសមភាព ការពិគ្រោះយោបល់ និងសម្របសម្រួលទៅវិញទៅមក ការស្ម័គ្រចិត្ត ការរួមចំណែករួមនិងផល ប្រយោជន៍រួមគ្នា និងការគោរពធម្មនុញ្ញ អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិនានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ