គ្មានអ្នករងរបួស ករណីផ្ទុះគ្រាប់បែកនៅក្រៅតុលាការក្រុងអាទ៊ែន

សារព័ត៌មានរ៉យទ័របានឲ្យដឹងថា មានការផ្ទុះគ្រាប់បែកនៅក្រៅតុលាការក្រុងអាទ៊ែន ប្រទេសក្រិច កាលពីព្រឹកថ្ងៃសុក្រនេះ ដោយបណ្តាលឲ្យបែកកញ្ចក់និងផ្នែកនៃអាគារខ្លះៗ តែមិនមាននរណាម្នាក់របួសក្នុងហេតុការណ៍នោះទេ។

ប្រភពដដែល ក៏បានឲ្យដឹងដែរថា ស្ថាប័នព័ត៌មាន២របស់ក្រិច ត្រូវបានគេជួនដំណឹងអំពីការបំផ្ទុះគ្រាប់បែកកាលពីម៉ោង២:៥០នាទីព្រឹក មុនពេលកើតហេតុ។ ក្រុមប៉ូលិសដែរបានដើរពិនិត្យកន្លែងកើតហេតុ បានរកឃើញកាបូបដាក់គ្រាប់បែកមួយនៅក្រៅអាគារ។

ក្រុមប៉ូលិសក៏បានមើលទៅលើវីដេអូកាំមេរ៉ាសុវត្ថិភាពដែរនៅក្បែរនោះ ដោយបានឃើញមនុស្ស២នាក់បានចាកចេញពីកន្លែងកើតហេតុតាមរយៈរថយន្ត។ គួរបញ្ជាក់ឲ្យដឹងដែរថា មានការវាយប្រហារទ្រង់ទ្រាយតូចទៅលើអាជីវកម្ម អាគាររដ្ឋ ប៉ូលិស និងអ្នកនយោបាយ ដោយសារតែវិបត្តិហិង្សានយោបាយដែរកើតទ្បើងយូរណាស់មកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ