នគរបាលថា ២ខែរកឃើញវៀតណាមនិងឡាវជាង២ម៉ឺននាក់ ប្រើឯកសារមិនស្របច្បាប់

អគ្គនាយដ្ឋានអន្តោប្រវេសន៍ អំពាវនាវដល់ជនបរទេស ដែលបានប្រើប្រាស់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ត្រូវសហកា​រផ្ត​​ល់​​​​​ឯ​​ក​សារទាំងនោះឲ្យសមត្ថកិច្ចដកហូត ខណៈរកឃើញថា តែ ២ខែប៉ុណ្ណោះ ខ្លួនចុះដកហូតឯកសារ​ខុស​ច្បាប់​ពីជ​នជា​តិវៀ​ត​​ណា​​ម និងឡាវ បាន​ជាង​ ២ម៉ឺ​ននា​ក់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះផ្សាយនៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅថ្ងៃនេះថា ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដល់​ថ្ងៃ​ទី២១ ខែ​​​មករា ឆ្នាំ២០១៨ ក្រុមការងារ​បានចុះដកហូតឯកសាររដ្ឋបាលពីជនបរទេស បានចំនួន ​២១ ១៦​៧​ ពី​ជន​ជាតិ​វៀតណាម និង​ឡាវ។

អគ្គ​នាយកដ្ឋាននេះ មិនបានបញ្ជាក់ថា ឯកសារមិនប្រក្រតីនេះ ខ្លួនដកហូតបាន​ពីជនជាតិវៀតណាមមានចំនួន​ប៉ុន្មាន និងឡា​វ​ប៉ុ​ន្មាន​នោះ​​​​ទេ ប៉ុន្តែ បានបញ្ជាក់ថា ការចុះដកហូត​បានជិត ៩ ៩៣៤​ម៉ឺនឯកសារ ក្នុងនោះមាន​សៀវភៅស្នាក់នៅ ៤ ២១​៩​ក្បា​​​ល សៀ​វភៅគ្រួសារ ៨៧៣ក្បាល សំបុត្រកំណើត​ខ្មែរចំនួន ២ ៧៣៧ច្បាប់ សំបុត្រអាពា​ហ៍ពិពាហ៍ចំនួន ១៥២ច្បា​ប់ អត្ត​​​​ស​ញ្ញា​​​​​ណ​ប័ណ្ណ​​​សញ្ជាតិខ្មែរ ១ ៨៤៨ប័ណ្ណ និងលិខិតឆ្លងដែនខ្មែរចំនួន ១០៥ក្បាល។

អ​គ្គនា​យដ្ឋានអន្តោប្រវេសន៍ ក៏​បាន​អំពាវនាវនាវ​ទៅ​ដល់ជនបរទេសដែលកំពុង​តែកាន់កាប់ប្រើប្រាស់​ឯកសាររដ្ឋបា​លក​ម្ពុជាមិន​ប្រក្រ​តី​ ​ត្រូ​​​វ​​ចូ​​​ល​រួម​សហការជាមួយក្រុមការងារយកឯកសារដើមមកឲ្យសមត្ថកិច្ចធ្វើការដកហូត។

បើតាមអ​​គ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនបរទេសដែ​ល​ត្រូវ​បាន​ដកហូ​តឯកសាររដ្ឋបា​​លកម្ពុជាមិនប្រក្រតីរួចហើយ អាចត្រឡ​​​ប់​ទៅ​ប្រ​​ទេសដើមវិញ ឬអាចដាក់ពាក្យស្នើសុំជាជនបរទេសអន្តោប្រវេសន៍ ដែលត្រូវបានត្រួតពិនិត្យ និងសម្រេច​ដោ​យអាជ្ញាធ​រមានស​មត្ថ​កិច្ចរបស់កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ