សារៈសំខាន់នៃការចាប់មុំ និងសម្រង់សម្តីក្នុងការសរសេរព័ត៌មាន

គ្រូបង្វឹករបស់CCIM លោក ហ៊ីម ខទៀត មានប្រសាសន៍ថា៖ ការចាប់មុំ ឬ សម្រង់សម្តីផ្ទាល់ និងមិនផ្ទាល់ ជាចំនុចសំខាន់បំផុតក្នុងការសរសេរព័ត៌មាន។

គ្រូបង្វឹករបស់CCIM លោក ហ៊ីម ខទៀត មានប្រសាសន៍ថា៖ ការចាប់មុំ ឬ សម្រង់សម្តីផ្ទាល់ និងមិនផ្ទាល់ ជាចំនុចសំខាន់បំផុតក្នុងការសរសេរព័ត៌មាន។
ការមានប្រសាសន៍របស់លោកបែបនេះ បានលើកឡើងក្នុងឱកាសវគ្គបំប៉នសមត្ថភាពដល់ក្រុមពលរដ្ឋអ្នកសារព័ត៌មាន (CJs) ប្រចាំខេត្តពោធិ៍សាត់ ស្ថិតនៅសណ្ឋាគារ ពោធិ៍សាត់សេនជូរី នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧។
លោកបានបន្តទៀតថា៖ ពេលដែលសរសេរព័ត៌មានអ្វីមួយ ហើយដាក់សម្រង់សម្តីផ្ទាល់ត្រូវតែប្រើនិមិតសញ្ញា ” ” បែបនេះជានិច្ច ហើយមិនត្រូវកែរឬបន្ថែមពាក្យពេជ្រណាមួយ ឲ្យខុសពីអ្វីដែលប្រភពបាននិយាយនោះទេ។
លោក ញឹម សុខន អ្នកយកព័ត៌មានរបស់VOD បានបន្ថែមទៀតថា៖ នៅពេលចុះទៅសម្ភាសន៍ប្រភព ត្រូវតែត្រៀមសំនួរជាមុនឲ្យបានច្បាស់លាស់ គួរតែចេះបង្កើតសំនួរថ្មីៗ សម្រាប់សួរនាំ ដើម្បីទទួលបានចម្លើយដែលយើងចង់បាន។
ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល រយៈពេលពេញមួយថ្ងៃ ក្រុមពលរដ្ឋអ្នកសារព័ត៌មាន(CJs) ទាំងអស់ ទទួលបានចំណេះដឹងថ្មីៗជាច្រើន ហើយកាន់តែច្បាស់ជាងមុន និងអាចអនុវត្តន៍បានផងដែរ។

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តពោធិសាត់ លោក ម៉ាប់​ ស៊ុយ

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។