Mark Zuckerberg ​សុំទោស​សភា​អឺរ៉ុប

លោក Mark Zuckerberg និងប្រធានសភាអឺរ៉ុបលោក Antonio Tajani នៅទីក្រុងប្រ៊ូសែល។ (រូបភាព AFP)

ម្ចាស់​​ក្រុម​ហ៊ុន​ហ្វេសប៊ុក​លោក ម៉ាក​ ហ្សូ​កហ្គឺប៊ឺក (Mark Zuckerberg) បាន​ថ្លែង​សុំ​ទោស​ដល់​សភា​សហភាព​អឺរ៉ុប​ ចំពោះ​ការ​លេខ​ធ្លាយ​ព័ត៌មាន​ឯក​ជន​របស់​អ្នក​ប្រើ​ប្រាស់​ និង​ការ​មិន​អាច​គ្រប់​គ្រង​ព័ត៌មាន​ក្លែង​ក្លាយបាន​។

ទោះយ៉ាងណា​លោក​ម៉ាក ហ្ស៊ូហ្គឺប៊ឺក មិន​បាន​ទៅ​បំភ្លឺ​ផ្ទាល់នៅសភា អឺរ៉ុប​នោះទេ​គឺគ្រាន់​តែ​ធ្វើ​ឡើ​ង​តាម​ វិឌីអូឡាយ តែប៉ុន្តែ។​ នេះបើតាមទីភ្នាក់ងារ​ព័ត៌មាន​AFP។​

ជុំវិញ​រឿង​អាស្រូវ​រង​ការ​ចោទ​ប្រកាន់​ លេចធ្លាយរបាយការណ៍​ឯកជន ដែល​យក​ទៅ​ប្រើ​ប្រាស់​ដោយ​ក្រុម​ហ៊ុន​អង់​គ្លេស​Cambridge Analytica  ចំនួន​៨៧លាន​នៃអ្នក​ប្រើ​ប្រាស់​នោះ លោក ម៉ាក ហ្សូ​ហ្គឺប៊ីក ក៏​បាន​ចូល​ខ្លួន​ទៅបំភ្លឺ​នៅសភាអាមេរិក​កាលពី​ខែមេសាចំនួន​១០ម៉ោង​។​

ក្រុមហ៊ុន​អង់គ្លេសជំនាញ​វិភាគ​របាយការណ៍​ ដើម្បីប្រើ​ក្នុងហេតុ​ផល​នយោបាយ​នេះ​ ត្រូវបាន​គេចោទ​ប្រកាន់​ថា ប្រើប្រាស់​របាយការណ៍​ឯក​ជន​ពីហ្វេសប៊ុក​នេះ ដើម្បី​វិភាគ​ឲ្យផ្តល់​ឲ្យលោក​ដូណល​ត្រាំ​ ប្រើ​សម្រាប់​ការប្រកួត​ប្រជែង​ការ​បោះឆ្នោត​កាល​ពីចុង​ឆ្នាំ​២០១៦​។​

នាយកហ្វេសប៊ុក លោក Mark Zuckerberg និងប្រធានសភាអឺរ៉ុប លោក Antonio Tajani នៅសភាអឺរ៉ុប ថ្ងៃទី២២ ឧសភា ២០១៨ (រូបភាព៖ RFI)
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ