ត្រាំ​ពិចារណា​ពន្យារពេល​ក្នុងការ​ជួប​ជាមួយ​លោក​គីម ជុងអ៊ុន

លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន (វេបសាយបរទេស)

ប្រធានាធីបតីសហរដ្ឋ​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ជំនួប​រវាង​លោក និង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន នឹង​ត្រូវ​ពន្យារ​ពេលក្រោយ​ទៀត​។

ការ​ប្រឈម​មុខ​ដាក់​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងជើង​ដោយ​សារ តែអាមេរិក​ធ្វើសមយុទ្ធ​ជាមួយ​កូរ៉េ​ខាង​ត្បូង​នៅលើ​ទឹក​ដី កូរ៉េខាងត្បូង​ ដោយ​កូរ៉េខាង​ជើង​ថ្លែងថា នោះជា​ការគំរាម​កំហែង​ដល់​សន្តិសុខ​សុវត្ថិភាព​របស់​ខ្លួន​។​ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។​

ក្រោយការប្រឈម​ដាក់គ្នា​នេះ​កូរ៉េខាង​ត្បូង​ចេញ​មុខ​ដើម្បី សម្របសម្រួល​ឲ្យមេដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង​អាច​ជួប​គ្នាបាន​ធម្មតាវិញ ប៉ុន្តែបាន​ផលតិចតួច បើទោះបីជាមូន ជែអ៊ីននាយករដ្ឋមន្ត្រី​របស់​កូរ៉េខាង​ត្បូង​បាន​ប្រឹង​ប្រឹង​ធ្វើដំណើរ​ទៅដល់​សហរដ្ឋ​អាមេរិក​ក៏​ដោយ​។​

លោក ដូណល ត្រាំ​ថ្លែងថា ជំនួបរវាង​លោក និង​លោក​គីម ជុងអ៊ុន​នៅថ្ងៃទី១២ខែ​មុថុនានៅក្នុងប្រទេស​សិង្ហបុរី​នោះ​ នឹង​អាច​ត្រូវ​ពន្យារពេល​ទៅក្រោយទៀត​ ផ្អែក​លើ​ការទំនាក់​ទំនងគ្នា​ជាក់​ស្តែង។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ