អយ្យការ​បញ្ជូន​សំនុំរឿង​លោកហ៊ុន​សែន​ប្តឹងសមាជិកព្រឹទ្ធភាបក្សសមរង្ស៊ីទៅជំនុំជម្រះ​

អតីតសមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី

ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនសំណុំរឿង ដែលលោក ហ៊ុនសែន ប្តឹងសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី  ជំនុំជម្រះ។

លោក លី សុផាណា ព្រះរាជអាជ្ញារងប្រាប់អ្នកសារព័ត៌មានតាមបណ្តាញ ទំនាក់ទំនងសង្គម Telegram នៅថ្ងៃទី២២ខែកញ្ញាថា លោក បានបញ្ជូនសំណុំរឿងលោក ហ៊ុន សែនប្តឹង លោកស្រី ថាក់ ឡានី ទៅជំនុំជម្រះដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈនិង ញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

កាលពីថ្ងៃទី១ខែសីហា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្តឹងលោកស្រី ថាក់ ឡានី ដោយចោទថា  សមាជិកព្រឹទ្ធសភាបក្សប្រឆាំងរូបនេះ មូលបង្កាច់រូបលោកថា នៅពីក្រោយការសម្លាប់លោកកែម ឡី។ ប៉ុន្តែលោកស្រី ថាក់ ឡានី ធ្លាប់បានបកស្រាយថា លោកស្រី មិនបានចោទលោក ហ៊ុន សែន ដូចការលើកឡើងនោះទេ។

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ