UNAIDS ៖ កម្ពុជានាំមុខគេក្នុងការទប់ស្កាត់ AIDS នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក

អង្គការសហប្រជាជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ (UNAIDS) អះអាងថា កម្ពុជាជាប្រទេសគំរូ និងនាំមុខគេក្នុងការទប់ស្កាត់មេរោគអេដស៍នៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

របាយការណ៍ថ្មីមួយរបស់ UNAIDS ដែលផ្សព្វផ្សាយកាលពីម្សិលមិញបានបង្ហាញថា កម្ពុជាស្ថិតក្នុងបណ្តាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ដែលស្វែងរកថ្នាំពន្យារនិងសេវាព្យាបាលមេរោគអេដស៍រវាងឆ្នាំ២០១០និងឆ្នាំ២០១៥។ របាយការណ៍នោះឲ្យដឹងទៀតថា ការឆ្លងនៃមេរោគអេដស៍មានការធ្លាក់ចុះ៣០ភាគរយនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ក្នុងនោះកម្ពុជាធ្វើការងារបានល្អជាងគេ។

លោក ស្ទីវិន ជេ ក្រួស (Steven J. Kraus) នាយកប្រចាំតំបន់នៃក្រុមគាំទ្រសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកនៃ UNAIDS លើកឡើងថា តំបន់នេះបានបោះជំហានយ៉ាងសំខាន់ក្នុងការធានាបានថា ប្រជាជនដែលរស់នៅជាមួយមេរោគអេដស៍មានសុខភាពល្អ។

លោកវេជ្ជបណ្ឌិត ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានថ្លែងថា កម្ពុជាមានមោទនភាពក្នុងការមានគ្របដណ្តប់ការព្យាបាលមេរោគអេដស៍នៅអាស៊ីខ្ពស់បំផុត។

របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បញ្ជាក់ថា បច្ចុប្បន្ននេះនៅប្រទេសកម្ពុជា អ្នកផ្ទុកមេរោគអេដស៍មានចំនួន៧៣ ០០០នាក់ មាន៥៤ ០០០នាក់ដែលបានប្រើឱសថប្រឆាំងមេរោគអេដស៍ គឺប្រហែល៧៥ភាគរយ។ ក្នុងចំណោមអ្នកព្យាបាលទាំងអស់ ពួកគេអាចត្រឡប់ទៅធ្វើការធម្មតាវិញបាន ហើយ៧០ភាគរយនៃពួកគេកំរិតជីវភាពមានស្ថេរភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ