San Francisco ទទួលរូបសំណាកការពារស្តី្រដែលមានភាពចម្រូងចម្រាស់

អភិបាលក្រុង San Francisco របស់អាមេរិក​ លោក​ Edwin Lee នៅថ្ងៃពុធម្សិលមិញបានចុះហត្ថលេខាដែលបញ្ជាក់ថា ទីក្រុងនេះ បានព្រមទទួលយកនិងថែរក្សារូបសំណាក​ស្ត្រីនៅអាស៊ីរងគ្រោះដោយសារបង្ខំឲ្យបម្រើផ្លូវភេទទាហានជប៉ុននៅក្នុងសម័យសង្គ្រាមលោក។​

អភិបាលក្រុង San Francisco របស់អាមេរិក​ លោក​ Edwin Lee នៅថ្ងៃពុធម្សិលមិញបានចុះហត្ថលេខាដែលបញ្ជាក់ថា ទីក្រុងនេះ បានព្រមទទួលយកនិងថែរក្សារូបសំណាក​ស្ត្រីនៅអាស៊ីរងគ្រោះដោយសារបង្ខំឲ្យបម្រើផ្លូវភេទទាហានជប៉ុននៅក្នុងសម័យសង្គ្រាមលោក។​

ចំណែករដ្ឋាភិបាលជប៉ុន​បានអំពាវនាវឲ្យ លោក Lee បដិសេធកុំទទួលយករូបសំណាកនោះ ហើយព្រមានថា អាចនឹងមានការផ្តាច់ទំនាក់ទំនងមិត្តភាព (sister-city) រវាង San Francisco របស់អាមេរិក​ និងទីក្រុង Osaka របស់ជប៉ុន។​ នេះបើតាមសារព័ត៌មាន​ South China Morning Post។​

រូបសំណាកនោះមានក្មេងស្រីបីនាក់ គឺម្នាក់ជាក្មេងស្រីជនជាតិកូរ៉េ ជនជាតិចិន និងជនជាតិហ្វីលីពីន​ ដែលរូបនេះតំណាងឲ្យស្រ្តីរងគ្រោះនៅអាស៊ី​ដោយសារការបង្ខំឲ្យបម្រើផ្លូវភេទទាហានជប៉ុននៅក្នុងសម័យសង្គ្រាមលោកលើកទី២។​ រូបនេះរៀបចំឡើងដោយស្ថាប័នឯកជនមួយដោយថា ធ្វើឡើងដើម្បីជានិមិត្តរូបនេះការពារសុវត្ថិភាពដល់​ស្ត្រី​។​

រូបសំណាកស្តី្រដែលបង្ហាញ​ពីការការពារសុវត្ថិភាពស្ត្រីពីសកម្មភាពព្រៃផ្សៃរបស់យោធាជប៉ុននេះ ក៏មាននៅក្នុងទីក្រុង Glendale ភាគខាងត្បូងនៃរដ្ឋ California និងមាននៅរដ្ឋ Virginia។​

នៅសម័យសង្គ្រាមលោកលើកទី២ស្ត្រីនៅអាស៊ីរាប់សែននាក់ភាគច្រើនជាសិស្សសាលា នៅក្នុងប្រទេសចិន ប្រទេសកូរ៉េ និង ប្រទេសហ្វីលីពីនត្រូវបាន​ជប៉ុនបង្ខំឲ្យបម្រើតម្រូវការផ្លូវភេទយោធារបស់ពួកគេ។ នៅបណ្តាប្រទេសដែលរងគ្រោះទាំងនេះមានការសាសងរូបសំណាកដែលបញ្ជាក់ពីការចងចាំនិង ថ្កោលទោសសកម្មភាពរបស់យោធាជប៉ុន៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។