គ.ជ.ប ទទួលស្គាល់ជាផ្លូវការបក្សចំនួន៤ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្សប្រជាជនកម្ពុជាុំ គណបក្សខ្មែររួបរួមជាតិ, និងគណបក្សយុវជនកម្ពុជា

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានទទួលស្គាល់ជាផ្លូវការគណបក្សចំនួន ៤ ដែលបានចុះបញ្ជី​បក្ស​នយោបាយ និង បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធ​សភា​នីតិកាលទី ៤ ឆ្នាំ២០១៨។

គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី ២២ ខែ ធ្នូម្សិលមិញ ស្ដីពីការទទួលស្គាល់ជាផ្លូវការ​គណ​បក្ស​ចំនួន ៤  រួមមានបក្សប្រជាជនកម្ពុជាឈរឈ្មោះ ៨ ភូមិ​ភាគដែលមានបេក្ខជន ១១៦រូប គណបក្សយុវជន កម្ពុជាឈរឈ្មោះ ៣ ភូមិភាគ ដែលមានបេក្ខភាព ៣៨រូប  បក្ស​ខ្មែររួប​រួមជាតិ ៧ ភូមិភាគ ដែលមានបេក្ខភាព ១០២រូប និង គណបក្សហ្វ៊ុនស៊ិនប៉ិច ៨ភូមិភាគ ដែលមាន​បេក្ខភាព​១១៦រូប ។

ក្នុងសេចក្ដីប្រកាសព័ត៌មានបន្តថាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី ៤ ឆ្នាំ ២០១៨ មានចំនួន ៦២រូប ដែលសមាជិក ២រូបត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវបានជ្រើសតាំងដោយរដ្ឋសភាមតិ​ភាគ​ច្រើន ហើយសមាជិកព្រឺទ្ធសភាផ្សេងទៀតត្រូវជ្រើសរើសដោយការបោះឆ្នោតអសកល មិនចំពោះតាមវិធីជ្រើស​រើសឆ្នោតជាសម្ងាត់។

កាលពីដំបូងឡើយការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាកំណត់ថ្ងៃទី១៤ ខែមករា ប៉ុន្តែក្រោយមក​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បានប្រកាសលើកពេលទៅថ្ងៃទី២៥ខែកុម្ភៈវិញ៕

 

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ