តំណាងជនជាតិដើមភាគតិចមកពីជាង១០សហគមន៍ នាំគ្នាប្តឹងប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីថា ជាប់ពាក់ព័ន្ធការរុករានយកដីព្រៃសហគមន៍ខុសច្បាប់។
ប្រធានបណ្តាញជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរីលោក ក្រើង តុលា ប្រាប់វីអូឌីថា នៅថ្ងៃសុក្រនេះ តំណាងជនជាតិដើមភាគតិចមកពី១៦សហគមន៍បានដាក់បណ្តឹងទៅតុលា ការខេត្តមណ្ឌលគិរី ដោយប្តឹងប្រធានមន្ទីអភិវឌ្ឍន៍ជនបទនៃខេត្តនេះគឺ លោក យន់ សារោមពីរករណី ដោយចោទថា បានកាប់រុករានដីព្រៃសហគមន៍ខុសច្បាប់ និងប្តឹងទាមទារឲ្យលោក យន់ សារោម បង្ហាញឈ្មោះមន្រ្តីអាជ្ញាធរផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងការរុករានដីព្រៃខុសច្បាប់ដូចគ្នានេះដែរ។
លោកបន្ថែមថា«គាត់កាប់អស់៣២ហិតាហើយបច្ចុប្បន្ននេះ ប៉ុន្តែគោលបំណាងសហគមន៍ប្តឹង មួយទៀតគឺចង់ឲ្យគាត់ហែកក៍កាយអ្នកផ្សេងទៀតដែលគាត់ដឹងថា មានដីលើសចំនួនហ្នឹង ដោយឲ្យបងបង្ហាញថា ឈ្មោះនេះ មានដីប៉ុន្មានហិតា ព្រោះសហគមន៍រកមិនទាន់ឃើញ អញ្ចឹងបើគាត់ដឹងហើយ គាត់មិនប្តឹងនឹងជាប់ពិបទព្រហ្មទណ្ឌនៃមាត្រា៥២៨អ្នកឯងដឹងហើយប្តឹង អញ្ចឹងសហគមន៍គាត់ចោទពីបទហ្នឹងមួយទៀត»។
លោក ក្រើង តុលា អះអាងថា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីលោក យន់ សារោម បានដឹងថា មានមន្រ្តីអាជ្ញាធរខេត្តមណ្ឌលគិរីជាច្រើននាក់កំពុងជាប់ពាក់ព័ន្ធនឹងការកាប់រុករានដីព្រៃសហគមន៍ខុសច្បាប់ ប៉ុន្តែលោក យន់ សារោម មិនព្រមប្តឹងនិងបញ្ចេញឈ្មោះឡើយ។
ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី លោក យន់ សារោម បានច្រានចោលការចោទ ប្រកាន់នេះ ដោយថា លោកមិនបានដឹងថា មានមន្រ្តីអាជ្ញាធរខេត្តមណ្ឌលគិរីណាជាប់ពាក់ព័ន្ធ ការកាប់រានដីព្រៃសហគមន៍នោះទេ ហើយលោកក៍មិនបានកាប់រានដីព្រៃសហគមន៍ខុសច្បាប់ដែរ។
លោកថា អ្នកដែលប្តឹងរូបលោកនោះជាបុគ្គលដែលច្រណែន ដោយថា លោកបានកាន់កាប់ដីនោះជាង១០ឆ្នាំហើយៗដីតំបន់នោះក៍មិនមានដីព្រៃសហគមន៍ដែរ។
លោកបន្ថែមថា«កុំយកឈ្មោះសហគមន៍មកប្រើ ព្រោះតំបន់នោះមិនទាន់សហគមន៍ចុះបញ្ជី ទេ ចំការខ្ញុំ ខ្ញុំដាំ១០ឆ្នាំមកហើយ ស្វាយចានីទីខ្ញុំដាំ៥ឆ្នាំហើយ។អ្នកដែលប្តឹងខ្ញុំជាបុគ្គលជាអ្នក ក្រសែន ពួកប្រឆាំង វាមកចោទខ្ញុំយ៉ាងៗហ្នឹងវាមិនត្រូវ»។
មន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ដែលតាមដានករណីនេះមាន ប្រសាសន៍ថា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទរូបនោះ ពិតជាបានរុករានដីព្រៃធ្វើកសិកម្មផ្ទាល់ខ្លួនពិតមែន។ ហើយក៍បាននិយាយថា ខ្លួនបានដឹងថា មានមន្រ្តីអាជ្ញាធរខេត្តជាច្រើនជាប់ពាក់ព័ន្ធនឹងការរុករានដីព្រៃខុសច្បាប់នេះដែរ។
លោកបន្ថែថា«គាត់បាននិយាយច្បាស់ហើយថា បើសិនជាគេចាត់ការលើគាត់ៗគាត់តែកាប់ព្រៃត្រឹមតែ២៤ហិតាគាត់នឹងបកកាយថាមានគេកាន់រហូតដល់ម្នាក់៥០០ហិតា ១០០០ហិតានៅក្នុងខេត្តមណ្ឌលគិរី អញ្ចឹងមានន័យថាគាត់ដឹងហើយ។អញ្ចឹងម្សិលម៉ិញយើងបានដាក់បណ្តឹងបរិហារមួយដោយយោងតាមក្រមព្រហ្មទណ្ឌ៥២៨ហ្នឹង ទាមទារឲ្យព្រះរាជអាជ្ញាស្រាវ ជ្រាវមើលថា ហេតុអីគាត់ដឹងហើយគាត់មិនព្រមប្តឹង ពីព្រោះតាមផ្លូវច្បាប់ក្រម៥២៨គាត់ដឹង ហើយមិនប្តឹង មានន័យថាត្រូងផ្តន់ទារទោសជាប់ព័ន្ធធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ហើយត្រូវពិន័យ ជាប្រាក់ថែមទៀត»។
គួររំលឹកថា ប្រធានមន្ទីអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរីលោក យន់ សារោម ត្រូវជនជាតិដើម ភាគតិចនៅក្នុងខេត្តនេះប្តឹងម្តងរួចមកហើយ ដោយថា បានរារាំង និងគម្រាមកំហែងមិនឲ្យពួកគេប្រារព្ធទិវាជនជាតិដើមភាគតិចពេលកន្លងមក៕