កម្ពុជា​និងថៃគ្រោងជួបពិភាក្សាពង្រឹងសន្តិសុខ​នៅតាមព្រំដែន

កម្ពុជា​និងប្រទេសថៃគ្រោងជួបពិភាក្សាគ្នា ដើម្បី​ពង្រឹងសន្តិសុខ និងទប់ស្កាត់បញ្ហា​មិនប្រក្រតី​នានា នៅ​តាម​បណ្តោយ​ព្រំដែននៃប្រទេសទំាងពីរ​ នា​ចុងខែមីនាខាង​មុខ​នេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិចុះថ្ងៃទី២៤មីនានេះមានខ្លឹមសារថា កម្ពុជា​និងធ្វើជាម្ចា​ស់​ផ្ទះ​រៀប​ចំកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នៅខេត្តសៀមរាប ចាប់​ពី​ថ្ងៃទី​២៩ដល់ថ្ងៃ៣០ខែមីនាឆ្នាំ២០១៧។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារ​ជាតិកម្ពុជា​ ជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ប្រាវីត វង្សសូវណ្ណ។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កិច្ចប្រជុំនេះប្រទេសទំាងពីរនឹងលើកពីបញ្ហា​សំខាន់ៗដូចជា លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ព ការអភិវឌ្ឍន៍ និងទប់ស្កាត់រាល់​អំពើអសកម្ម ការរត់​ពន្ធគ្រឿ​ង​ញៀន បញ្ហា​ប្រឆំាងភារវកម្ម ការ​បង្ក្រាបបទល្មើស ឧក្រិដ្ឋកម្មឆ្លងដែននានា ពិសេស​ពង្រឹង​សន្តិ​សុខ​តា​មតំបន់ព្រំដែន ដោយថាដើម្បី​រក្សានិងធានាឲ្យបាននូវ​ស្ថេរភាព សន្តិសុខ និងកា​រ​អភិវឌ្ឍន៍​នៅ​តាម​បណ្តោយ​ព្រំដែននៃប្រទេសទំាងពីរ​។

គួរបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃនេះ កាលពីខែមីនាឆ្នាំ២០១៦ ធ្វើឡើងនៅប្រទេសថៃ ខណៈនៅខែមីនាឆ្នាំ២០១៧នេះ ធ្វើនៅកម្ពុជា មានន័យថា ប្រទេសទាំង២ បានប្ដូរវេនគ្នាមួយឆ្នាំម្ដង ដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ