ក្រសួងឲ្យពលរដ្ឋប្រយ័ត្នផ្គររន្ទះ ខណៈមានភ្លៀងកក់ខែពីថ្ងៃ២៥មីនាដល់៣មេសា

ក្រសួងធនធានទឹក ឲ្យដឹងថា កម្ពុជានឹងបន្ដមានភ្លៀងកក់ខែចាប់ពីថ្ងៃទី២៥មីនា ដល់ដើមខែមេសា ព្រមទាំងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងធនធានទឹកនិងឧតុនិយម ព្យាករថាចាប់ពីថ្ងៃទី២៥ខែមីនា ដល់ថ្ងៃទី៣ខែមេសាឆ្នាំ២០១៧ នឹងមានភ្លៀងកក់ខែរាយប៉ាយពីមធ្យមទៅច្រើន ទៅទូទាំងខេត្តក្រុងនៃប្រទេសកម្ពុជា។ ក្រសួងឲ្យដឹងទៀតថា ចំពោះខេត្តសៀមរាប ខេត្តនៅតំបន់ខ្ពស់រាប និងបណ្ដាខេត្តជាប់តំបន់ព្រំដែនកម្ពុជា-ថៃ នឹងមានភ្លៀងធ្លាក់ច្រើនជាងគេ។

ក្រសួងក៏អំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នផងដែរពីបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ដែលអាចកើតមានឡើង ពេលមេឃរកកលភ្លៀង។

បើតាមសេចក្ដីប្រកាស មូលហេតុនៃបាតុភូតទាំងនេះ គឺបណ្ដាលមកពីកម្ពុជា កំពុងទទួលរង ឥទ្ធិពល សំពាធទាប ដែលបន្ដគ្រប់បណ្ដប់លើប្រទេសកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ