អាជ្ញាធររុះរើផ្ទះពលរដ្ឋ៨៣ខ្នងនៅខេត្តបន្ទាយមានជ័យថាសាងឡើងខុសច្បាប់

រូបភាព៖ អគ្គស្នងការនគរបាលជាតិ

អាជ្ញាធរចម្រុះបានចុះរុះរើផ្ទះពលរដ្ឋចំនួន ៨៣ ខ្នងនៅក្នុងខេត្តបន្ទាយមានជ័យ ដោយពួកគេត្រូវបានចោទថា សាងសង និងរស់នៅខុសច្បាប់លើដីសម្បទានសង្គមកិច្ចជាង ២០០០ ហិចតា។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​នៅ​ថ្ងៃ​ទី​២៣​ ខែមីនា​ ម្សិលមិញ អាជ្ញាធរចម្រុះ​បាន​ចុះ​រុះរើ​ផ្ទះ ​និង​ខ្ទម​របស់ពលរដ្ឋ ​៨៣​ខ្នង​ ដែលអាជ្ញាធរចោទថារស់នៅ អនាធិបតេយ្យ​​លើ​ដី​សម្បទាន​សង្គម​កិច្ច​ ២ ២២២​ ហិកតា ស្ថិតនៅក្នុង​ ​ស្រុក​ថ្មពួក​ ស្រុក​ស្វាយចេក​ ស្រុក​ភ្នំស្រុក​ ខេត្តបន្ទាយមានជ័យ​។

​តាមការចុះផ្សាយដដែល​ មេបញ្ជាការ​រង​យោធភូមិ​ភាគ​ទី​៥ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយ​មានជ័យ​ លោក​ ភ្ល​ន់​ តា​រ៉ា​ បាន​ឲ្យ​ដឹង​ថា​ ចំណុច​ដី​បម្រុង​សម្រាប់​អតីត​យុទ្ធ​ជន​ចំណុច​ដី ​២ ២២២​ ហិចតា​នេះ​គឺ​ មានអ្នកបំផុសឲ្យប្រជាពលរដ្ឋចូលកាន់កាប់ខុសច្បាប់។​

​តាមការចុះផ្សាយដដែលបន្តថាតាមគម្រោង​​ដីធ្លី​ទាំងនោះនឹងត្រូវប្រគល់ជូនដល់​អតីត​យុទ្ធ​ជន​ក្នុង ​១​គ្រួសារ​ផ្ទៃដី​លំនៅ​ដ្ឋា​ន​ប្រវែង​ទទឹង​ ៣០​ម៉ែត្រ​ និង​បណ្តោយ​ ៤០​ម៉ែត្រ ​រួមជាមួយ​ដី​អាស្រ័យ​ផល​ទំហំ​ ១​ហិតា​ និងធ្វើ​ផ្ទះ​ឲ្យមួយ​ខ្នង​ ​ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ