រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ឯម សំអាន​ ទទួលមរណភាព

រូបភាព៖ ហ្វេសប៊ុកពិន ពិសិដ្ឋ

រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ឯម សំអាន បានទទួលមរណភាពនៅព្រឹកថ្ងៃនេះនៅក្នុងទីក្រុងបាំងកក​ប្រទេសថៃដោយ រោគគាពាធ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានឲ្យដឹងថារដ្ឋលេខាធិការក្រសួងមហាផ្ទៃ​លោក ឯម សំអាន ពិតជាបានទទួលមរណភាពមែននៅព្រឹកថ្ងៃទី ២៤ ខែ មីនានេះ ប៉ុន្ដែលោកថាមិនទាន់ដឹងថា​សាកសពនឹងត្រូវក្រុមគ្រួសារបញ្ជូនមកធ្វើបុណ្យនៅស្រុកខ្មែរពេលណានៅឡើយ។

តាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក ពិន ពិសិដ្ឋ ដែលជាកូនប្រសាររបស់លោក ឯម សំអាន បានឲ្យដឹងថារដ្ឋលេខាធិការរូបនោះបានទទួលមរណភាព នៅវេលាម៉ោង ៦:៤៥នាទី ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមីនា ឆ្នាំ២០១៨ ដោយរោគគាពាធ។

បើតាមលោកខៀវ សុភ័គ បានឲ្យដឹងថា លោកឯម សំអានមានតួនាទីជាមន្ត្រីជាន់ខ្ពស់លំដាប់ទីមួយនៅក្នុង​ក្រសួង​មហាផ្ទៃ ដែលកាន់ការងារផ្នែកនគរបាល និង ជាគណៈកម្មកាជាច្រើនទៀតនៅក្នុងក្រសួង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ