អាជ្ញាធរជាតិអប្សរាថាមានពលរដ្ឋលួចកាប់រានដីព្រៃ​ក្នុងរមណីយដ្ឋានអង្គរ

ប្រាសាទអង្គរវត្ត ខេត្តសៀមរាប (ដោយ មាស មុនី)

មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា បាន​ឲ្យ​ដឹងថា ពលរដ្ឋនៅសង្កាត់នគរធំ បាន​លួចកាប់ទន្ទ្រា​ន​ព្រៃនៅក្នុងឧទ្យានអង្គរ ស្ថិតក្នុងភូមិក្រវ៉ាន់ ក្រុងសៀមរាប កាលពីម្សិលមិញ។

មន្ត្រីទទួលបន្ទុកព្រៃឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន លោក បេង ប៊ន ឱ្យដឹងថា សកម្មភាពលួចកាប់ទន្ទ្រានព្រៃឈើ នៅខាងកើតប៉ុស្តិ៍ត្រួតពិនិត្យសំបុត្រ ៦០ម៉ែត្រ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្ដែ សកម្មភាពទាំងនោះបានបញ្ឈប់ម្ដងហើយ ដោយសារមន្ដ្រីជំនាញបានទប់ស្កាត់។

លោកបានបន្ដថា ជនដែលសកម្មក្នុងការកាប់ព្រៃនេះ មានឈ្មោះ ថៃ ធឿង ដែលមានទំហំប្រមាណជាកន្លះហិចតានៅខាងក្រោយផ្ទះរបស់ខ្លួន ហើយ​ព្រៃ​ខ្លះទៀតមានទំហំប្រមាណ ៣០ម៉x៤០ម៉ ដែលបង្កដោយជនមិនស្គាល់មុខ។

លោក បេង ប៊ន បញ្ជាក់ទៀតថា សកម្មភាពនេះ បានកើតឡើងម្ដងទៀតក្នុងអំឡុង ពេលបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ និងក្រុមការងារឈប់សម្រាកថ្ងៃបុណ្យជាតិ ថ្ងៃសៅរ៍-អាទិត្យ និងចន្លោះមុន និងក្រោយពេលចូល និងចេញធ្វើការរបស់ក្រុមការងារ។

ចៅសង្កាត់នគរធំ ក្រុងសៀមរាប លោក ង៉ា ចុង ឲ្យដឹងថា លោកបានឲ្យឈ្មោះ ថៃ ធឿង បញ្ឈប់សកម្មភាពជាច្រើនលើក ប៉ុន្ដែបុគ្គលរូបនេះ​មិនអនុវត្ដតាម។

លោកក៏បានលើកឡើងថា ដើម្បីទប់ស្កាត់ឱ្យបាន ក្រុមការងារទាំងអស់ ពិសេសមន្ត្រីប៉ូលិសបេតិកភណ្ឌ ត្រូវដាក់កម្លាំងតាមគ្រប់ជំហាន និងបង្ក្រាបលើបទល្មើសជាក់ស្តែង ហើយដាក់ទោសឱ្យសមនឹងកម្រិតទោស ទើបរាងចាល ដោយមិនអាចយោគយល់បានឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ