គ.ជ.ប ស្នើឲ្យមន្ត្រីទូតខ្មែរផ្សព្វផ្សាយឲ្យពលរដ្ឋនៅបរទេសដឹងពីព័ត៌មានបោះឆ្នោត

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្នើឲ្យស្ថានទូតខ្មែរជួយផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញការងារ ឬ រស់នៅក្រៅប្រទេសឲ្យដឹងពីព័ត៌មាននៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់​ដែលនឹងប្រព្រឹត្តទៅថ្ងៃទី៤ខែមិថុនា ខែក្រោយនេះ។​

សេចក្តីជូនដំណឹងរបស់ គ.ជ.ប​ ចេញផ្សាយកាលពីថ្ងៃអង្គារម្សិលមិញ បានឲ្យបញ្ជាក់ថា ដំណើរបោះឆ្នោតគឺចាប់ផ្តើមនៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង​៧ព្រឹកដល់ម៉ោង​៣រសៀល។

គ ជ ប ក៏បានរំឭកឲ្យពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រូវ យកអត្តសញ្ញាណប័ណ្ណ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោតទៅ បើអ្នកនោះមិនមានអត្តសញ្ញាណប័ណ្ណ។ ទន្ទឹមការស្នើឲ្យស្ថានទូតជួយផ្សព្វផ្សាយព័ត៌មានទាំងនេះ គ ជ ប ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត​មកបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាតាមការកំណត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ