គ.ជ.ប លុបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតជិត១០០នាក់

គ.ជ.ប

គណៈកម្មាធិការជាតិរៀបចំការ​បោះ​ឆ្នោត បានប្រកាសលុបឈ្មោះបេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ជិត១០០នាក់ ដោយសំអាងលើមូលហេតុផ្សេងៗគ្នា។

ក្នុងសេចក្តីសម្រេចមួយ កាលពីថ្ងៃទី២៣ខែឧសភានេះ គជបបានសម្រេចលុបឈ្មោះ​បេក្ខជន​ឈរបោះឆ្នោតចំនួន​៦៣នាក់​ដោយសារ​មិនគ្រប់​អាយុ២៥ឆ្នាំ ខណៈបេក្ខជន២១នាក់ទៀត បានលាឈប់ និងខ្លះទទួលមរណភាព។

​ក្រៅពីនោះ មានបេក្ខជនចំនួន៤នាក់​ត្រូវបានលុប​ចេញពីបញ្ជីបេក្ខជនឈរឈ្មោះ​បោះឆ្នោត​ដែរ​​ដោយសារតែមានឈ្មោះ​ស្ទួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ