តម្លៃហ៊ុននៅក្នុងផ្សារអាស៊ីកំពុងធ្លាក់ចុះ

(រូបភាពពី BBC)

តម្លៃភាគហ៊ុននៅក្នុងទីផ្សារអាស៊ីកំពុងធ្លាក់ចុះ ខណៈពិភពលោកកំពុងតាមដានលទ្ធផលនៃការបោះឆ្នោតស្ទង់មតិរបស់ប្រជាជនអង់គ្លេសថា តើត្រូវចាកចេញឬត្រូវនៅបន្តក្នុងប្លុករបស់សហភាពអឺរ៉ុប។

លទ្ធផលនៃការបោះឆ្នោតស្ទង់មតិរបស់ប្រជាជនអង់គ្លេសក្នុងការចាកចេញពីសហភាពអឺរ៉ុបបានប្រកាសជាបន្តបន្ទាប់ក្នុងចំណោម៣៨២តំបន់។ លទ្ធផលគឺប្រហាក់ប្រហែលគ្នា ជួនកាលអ្នកចង់ឲ្យចាកចេញច្រើនជាង ជួនកាលអ្នកចង់បន្តឲ្យនៅច្រើនជាង។ នេះបើតាមសារព័ត៌មាន BBC។

សកម្មភាពរបស់អ្នកវិនិយោគហាក់នៅត្រឹងឬបញ្ឈប់ ខណៈទីផ្សារពិភពលោកកំពុងមានភាពមិនច្បាស់លាស់ ពេលអង់គ្លេសត្រៀមខ្លួនចាកចេញពីអឺរ៉ុប។

បណ្តុំទីផ្សារភាគហ៊ុនជប៉ុន Nikkei 225 ធ្លាក់ចុះ៦,៧ % កូរ៉េខាងត្បូងចុះតម្លៃ៣,៦%  អូស្ត្រាលីចុះ៣,៤%  នៅចិនសៀងហៃធ្លាក់ចុះ១,២%  ចិនហុងកុងធ្លាក់ចុះ៤,៧%៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ