CCHR ថា មន្ត្រី​បរិស្ថាន​​ឃាត់​ក្រុម​ការងារ​ខ្លួន​នៅ​ខេត្ត​ពោធិ៍សាត់

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​ចំនួន ៣​នាក់ ក្នុង​នោះ​មាន​បុគ្គលិក​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ម្នាក់ ដែល​បាន​ចុះ​ថត​វីដេអូ​ទាក់​ទង​នឹង​វិវាទ​ដី​ធ្លី​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​នោះ ត្រូវ​បាន​មន្ត្រី​បរិស្ថាន​នៅ​តំបន់​នោះ​ស្ទាក់ និង​ឃាត់​រថយន្ត​នៅ​ម៉ោង​ប្រហែល ១០​កន្លះ​ព្រឹក​ថ្ងៃ​នេះ។

នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ​ បាន​ប្រាប់វីអូឌី​តាម​ទូរស័ព្ទ​ថា ក្រុម​ការងារ​ទាំង ៤​រូប​នោះ បាន​ចុះ​ទៅ​ផលិត​វីដេអូ​ទាក់​ទង​នឹង​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ឃុំ​ថ្មដា ជា​ទីដែល​ប្រជា​ពលរដ្ឋ ៩៦​គ្រួសារ មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន MDS របស់​ឧកញ៉ា ទ្រី ភាព។

ព័ត៌មាន​វិវត្តន៍​​យ៉ាងណា​នោះ លោក ឌុច ពិសិដ្ឋ ប្រាប់​ថា លោក​ពុំ​ទាន់​ដឹង​នៅ​ឡើយ​ទេ ដោយសារ​តែ​​លេខ​ទូរស័ព្ទ​របស់​ក្រុម​ការងារ​នោះ មិន​អាច​ទាក់​ទង​នៅ​ឡើយ​គិត​ត្រឹម​ម៉ោង ១២​ថ្ងៃ​ត្រង់​ថ្ងៃ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ