លោក ហ៊ុន សែន ចុះ​ជួប​សិស្ស​នៅ​ព្រៃ​នប់ ខណៈ​ទៅ​ចូល​រួមបុណ្យ​សមុទ្រ

លោក ហ៊ុន សែន ចុះ​សួរសុខទុក្ខសិស្សានុសិស្ស​កាល​ពី​ពេល​កន្លង​មក (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទៅ​ជួប​ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​នៅ​ឯ​ស្រុក​វាលរេញ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​នេះ។

ដំណឹង​ស្ដី​ពី​ដំណើរ​ចុះ​មូលដ្ឋាន​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ផ្សព្វផ្សាយ​​ដោយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក នៅ​ម៉ោង​ ១០​ព្រឹក​ថ្ងៃ​នេះ។

រូបភាព​ផ្សាយ​ផ្ទាល់​នោះ បាន​បង្ហាញ​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​បរិវេណ​នៃ​សាលា​​បឋម​សិក្សា​ ហ៊ុន សែន ព្រៃនប់ និង​កាន់​ម៉ាក្រូហ្វូន​ថ្លែង​ទៅ​កាន់​ក្រុម​សិស្សានុសិស្ស​ជាច្រើន​នាក់។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចុះ​តាម​បណ្ដា​ខេត្ត​នានា ចាប់​តាំង​ពី​ចុង​ខែ​កក្កដា​កន្លង​មក នៅ​ក្នុង​យុទ្ធនាការ​ចុះ​មើល​សមិទ្ធផល​ជាតិ នៅ​ទូទាំង​ប្រទេស។

ដំណើរ​ចុះ​មូលដ្ឋាន​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា​កន្លង​មក​ថា ដំណើរ​ចុះ​តាម​មូលដ្ឋាន​របស់​លោក គឺ​ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ