ធី សុវណ្ណថា ប្រកាសផ្ដាច់​ទំនាក់​ទំនង​ជាមួយ ស្រី ចំរើន និង​ផែ សុវណ្ណរិទ្ធ

លោក​ស្រី​ ចំរើន​(ឆ្វេង​) និង​កញ្ញា​ ធី សុវណ្ណថា

សកម្មជន​ហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​លោក ស្រី ចំរើន និង​លោក ផែ សុវណ្ណរិទ្ធ ដោយ​ថា នាង​កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​មនុស្ស​ទាំង​ពីរ​រូប​នេះ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​នាង កញ្ញា ធី សុវណ្ណា ដែល​ធ្លាប់​ថ្លែង​រិះគន់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដោយ​ឥត​សំចៃ​មាត់​នោះ បាន​ប្រកាស​ថា ឈប់​ទាក់​ទង​ជាមួយ​ក្រុម​ ស្រី ចំរើន និង​ក្រុម ផែ សុវណ្ណរិទ្ធ ដោយ​នាង​ចោទ​ថា បុគ្គល​ទាំង​ពីរ​រូប​នេះ​បាន​ប្រមាថ និង​ទម្លាយ​សារ​ឯកជន​របស់​នាង។

ការ​​ប្រកាស​អំពី​ការ​ផ្ដាច់​ទំនាក់​ទំនង​នេះ បាន​កើត​ឡើង បន្ទាប់​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា​ ស្រី ចំរើន បាន​បង្ហោះ​សារ​ថា ធី សុវណ្ណថា មាន​កូន​មួយ​ហើយ បែរ​ជា​ប្រកែក​ថាអត់។

វីអូឌី​បាន​ព្យាយាម​ទាក់ទង​ស្នើ​សុំ​ការ​បញ្ជាក់​ពី​កញ្ញា ធី សុវណ្ណថា ព្រម​ទាំង​​លោក ស្រី ចំរើន ផង​ដែរ ប៉ុន្តែ ទូរស័ព្ទ​អ្នក​ទាំង​ពីរ​មិន​អាច​ទាក់​ទង​បាន។

លោក ស្រី ចំរើន ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​ក្នុង​វេទិកា​សាធារណៈ​នានា​ដែល​រៀបចំ​ឡើង​ដោយ ធី សុវណ្ណថា។ ពួកគេ​ទាំង​ពីរ បាន​លេច​ធ្លោ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​បន្ទាប់​ពី​ដឹកនាំ​ការ​តវ៉ា​នានា​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា កាល​ពី​ប៉ុន្មាន​ខែ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ