សិស្ស​សាលា​៦៥​នាក់​ពុល​គុយទាវ​ផ្ទុក​សារធាតុ​គីមី​នៅ​​ខេត្ត​តាកែវ

ក្មេងៗសិស្សសាលាដែល​សំរាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ(រូបថតពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល)

ក្មេងៗ​សិស្ស​សាលា​ចំនួន ៦៥​នាក់ នៅសាលា​សំបួរសាគរ ស្រុក​ព្រៃកប្បាស ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ពុល​ចំណី​អាហារ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពីពួកគេ​បរិភោគ​គុយទាវ​ឆា។

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ បាន​អះ​អាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា កាល​ពី​ម៉ោង ១០​កន្លះ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​នេះ ក្មេងៗ​សិស្ស​សាលា​ចំនួន ៦៥​នាក់ ក្នុង​នោះ​មាន​សិស្ស​ស្រី ៣៤​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​ទៅ​មណ្ឌល​សុខភាព និង​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ពួកគេ​ពុល​គុយ​ទាវ​ឆា ប៉ុន្តែ កុមារ​ទាំង​នោះ បាន​ធូរ​ស្បើយ​វិញ គិត​ត្រឹម​យប់​ថ្ងៃ​ដដែល​នោះ។

អាជ្ញាធរ​សុខាភិបាល​កម្ពុជា​អះ​អាង​ថា ការ​ស្រាវ​ជ្រាវ​បឋម បាន​រក​ឃើញ​ថា កុមារ​ទាំង​នោះ បាន​ពុល​គុយទាវ ផ្ទុក​ទៅ​ដោយ​សារ​ធាតុ​គីមី និង​ពុំ​មាន​អនាម័យ។

ករណី​ពុល​​អាហារ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​តាម​បណ្ដា​ខេត្ត​នានា ដូចជា​ខេត្ត​សៀមរាប ខេត្ត​ឧត្ដរមានជ័យ ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់​ ជា​ដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ