ម្នាក់​ស្លាប់​ម្សិល​មិញ​ជំរុញ​ឲ្យ​តួលេខ​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ដល់​១១៨​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​​ម្នាក់​​បាន​ស្លាប់​ ប៉ុន្តែ ​១៣​នាក់ទៀត​បាន​រងរបួស​ធ្ងន់​ និងស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​ជំរុញ​ឲ្យ​ចំនួន​មនុស្ស​​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រយៈ​ពេល ២៤​​ថ្ងៃ​ខែ​មីនា​នេះ កើន​ឡើង​ដល់​ចំនួន ១១៨នាក់។

​របាយការណ៍​នគរ​​បាល​ចរាចរណ៍​ ដែលផ្សាយនៅលើវេបសាយ​នគរបាលជាតិ​កម្ពុជា​ បាន​បង្ហាញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៧​ករណីបាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កាលពីថ្ងៃ​ម្សិល​មិញនេះ​ ដោយបានសម្លាប់​មនុស្ស​​ម្នាក់​​នាក់ ខណៈមនុស្ស​ ៨​នាក់​រងរបួសធ្ងន់ ហើយ ៥​នាក់​ទៀត​រង​របួស​ស្រាល។

របាយការណ៍​នេះ​ បាន​បន្ថែម​ទៀត​ថា ​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ២៣៧​លើក បាន​កើត​ឡើង​ពី​ចន្លោះ​ថ្ងៃ​ទី ១​ដល់​ថ្ងៃ​២៤ ខែ​មីនា​នេះ​ ដោយ​សម្លាប់​មនុស្ស​ដល់​ទៅ ១១៨​នាក់ ហើយ​បណ្ដាល​ឲ្យ​មនុស្ស ៣៣០​នាក់​ទៀត​រង​របួស​ធ្ងន់​ស្រាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ