បក្សកាន់អំណាចដកអតីតអភិបាលខេត្តតាកែវចេញពីសមាជិក​

លោក ឡាយ វណ្ណៈ និង អ្នក​ស្រី ចេវ សុវឌ្ឍនា កាលពីពេលកន្លងទៅ (រូបភាព៖ ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ)

គណបក្សប្រជាជនកម្ពុជាបានសម្រេចដក លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវចេញពីសមាជិករបស់ខ្លួន ក្រោយពីតុលាការចោទប្រកាន់អតីតអភិបាលខេត្តរូបនេះ ពីបទឃាតកម្មលើស្ត្រីម្នាក់ជាស្ត្រីកំណាន់។

ក្នុងលិខិតរបស់គណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៨ ឲ្យដឹងថា គណបក្សបានសម្រេចដក លោក ឡាយ វណ្ណៈ ចេញពីសមាជិកគណបក្ស។ ក្នុងសេចក្តីសម្រេចនេះមិនបានបញ្ជាក់មូលហេតុទេ។​

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់លោក ឡាយ វណ្ណៈ ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌលើស្រ្តីរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា  កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​​ក្រុង​ដូនកែវ ខេត្ត​តាកែវ។

អ្នកស្រី ចេវ សុវឌ្ឍនា អាយុ៣៦​ឆ្នាំ ត្រូវ​បាន​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ផ្ទះ​ជួល​នៅ​ឯ​ក្រុង​ដូន កែវ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ហើយ​របាយការណ៍​នគរបាល​ខេត្ត​តាកែវ សន្និដ្ឋាន​​កាល​ពី​ដំបូង​ថា ស្ត្រី​រូបនេះ​បានចង​ក​សម្លាប់​ខ្លួន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ