មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​នឹង​ទៅ​ជួប​មេដឹកនាំ​របស់​ខ្លួន​នៅ​ហ្វីលីពីន​

លោក អ៊ូ ច័ន្ទ​ឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ​ គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ថ្នាក់ដឹកនាំផ្សេងទៀត(រូបថតពីហ្វេសប៊ុកលោក កឹម​ សុខា)

ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង គ្រោងធ្វើដំណើរទៅប្រទេសហ្វីលីពីននៅសប្ដាហ៍ក្រោយ ដើម្បីជួបប្រជុំជាមួយមេដឹកនាំរបស់ពួកគេ ដែលបាននិរទេសខ្លួនឯង ខណៈដែលនយោបាយកម្ពុជាកំពុងឡើងកម្ដៅ។

ថ្លែងទៅកាន់អ្នកគាំទ្រនៅទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើនៅថ្ងៃនេះ លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា លោក ប៉ុល ហំម នឹងដឹកនាំក្រុមមន្ត្រីជាន់ខ្ពស់គណបក្ស ទៅជួបលោក សម រង្ស៊ី នៅប្រទេសហ្វីលីពីន នៅសប្ដាហ៍ក្រោយ។

លោក អ៊ូ ច័ន្ទឫទ្ធិ ថាលោក សម រង្ស៊ី នឹងមកធ្វើការងារទូតនៅក្នុងតំបន់អាស៊ីនៅសប្ដាហ៍ក្រោយ បន្ទាប់ពីនិរទេសខ្លួនអស់ជាច្រើនខែ។

លោក សម រង្ស៊ី បាននិរទេសខ្លួនឯងនៅឯបរទេស ដើម្បីគេចពីការតាមចាប់ខ្លួនរបស់សមត្ថកិច្ច ចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ