ពលរដ្ឋ​អូស្ត្រាលី​រាប់ពាន់​នាក់​តវ៉ា​ឲ្យ​បង្កើត​ច្បាប់​សម្រាប់​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​

ពលរដ្ឋ​អូស្ត្រាលី​រាប់ពាន់នាក់ បាន​ដង្ហែ​ក្បួន​ជួបជុំ​គ្នា​របស់​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា(រូបភាពពីបណ្តាញសារព័ត៌មាន​Channel News Asia)

ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់ បានដង្ហែក្បួនជួបជុំគ្នារបស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា នៅទូទាំងប្រទេស នៅថ្ងៃនេះ ដោយបានអំពាវនាវដល់គណបក្សដែលនឹងឈ្នះការបោះឆ្នោតនៅថ្ងៃទី២ ខែកក្កដាខាងមុខនេះ ប្រញាប់បង្កើតច្បាប់សម្រាប់អនុញ្ញាតឲ្យមានអាពាហ៍ពិពាហ៍របស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានគាំទ្រចំពោះអាពាហ៍ពិពាហ៍ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា និងសន្យាទៅមហាជនថានឹងបង្កើតច្បាប់សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា នៅមុនបំណាច់ឆ្នាំ២០១៦នេះ។

ប៉ុន្តែ គណបក្សការងារ ដែលជាបក្សប្រឆាំងនៅអូស្ត្រាលី បានសន្យាថានឹងដាក់ច្បាប់មួយទៅសភានៅក្នុងរយៈពេល ១០០ថ្ងៃ ប្រសិនបើពួកគេឈ្នះការបោះឆ្នោត។

ក្រុមបាតុករនៅទីក្រុងស៊ីដនី មែលប៊ន ប្រ៊ីបេន និងភើត បានដើរជាក្បួនកាន់ទង់ពណ៌ឥន្ធនូ និងស្លាកសរសេរថា«សមភាពនាពេលបច្ចុប្បន្ន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ