ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្ហាញរបាយការណ៍ថា នៅឆ្នាំ២០១៦នេះក្រសួងប្រើលុយជាង១០០ លានរៀល សម្រាប់ដំណើរការបោះបង្គោលព្រំប្រទល់សម្រាប់ការពារព្រៃឈើចំនួនបួនទីតាំងនៅក្នុងខេត្តចំនួន៤ផ្សេងៗគ្នា។
របាយការណ៍របស់ក្រសួងកសិកម្មកាលពីថ្ងៃទី១២ ខែតុលាបង្ហាញថា ផ្នែកព្រៃឈើគឺទទួលបានថវិកាពីមូលនីធិអភីវឌ្ឍន៍ព្រៃឈើជាតិបានចំនួន១០២ ៣៨៦ ០០០រៀល សម្រាប់ដំណើរការបោះបង្គោលការពារលើខណ្ឌរដ្ឋបាលព្រៃឈើសម្រាប់ឆ្នាំ២០១៦ លើគោលដៅអាទិភាពចំនួន៤។
ក្រសួងកសិកម្មបង្ហាញថា ខណ្ឌរដ្ឋបាលព្រៃឈើចំនួន៤កន្លែងនោះ គឺស្ថិតនៅក្នុងខេត្តព្រៃវែង ពោធិ៍សាត់ មណ្ឌលគិរី និងកំពត៕