គ.ជ.ប រកឃើញ​ថាពលរដ្ឋ​ជាង​ ២ ៣០០​នាក់ ​ត្រូវ​បញ្ចូល​ក្នុង​បញ្ជី​យឺត​យ៉ាវ

គ.ជ.ប

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ប្រកាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា មាន​ឈ្មោះ​ប្រជា​ពលរដ្ឋ​ជាង ២​៣០០​​​នាក់ ទើប​ត្រូវ​បាន​បញ្ចូល​ក្នុង​ទិន្នន័យ​នៃ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦​នេះ ដោយ ​គ.ជ.ប ថា នោះ​បណ្ដាល​ពី​កត្តា​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទីតាំង​ឃុំនៅ​ឆ្ងាយ។

គ.ជ.ប បាន​ប្រកាស​ដូច្នេះ​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​ទិន្នន័យ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្រោយ​ការ​បិទ​បញ្ចប់​ទៅ​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

អគ្គលេខាធិការ​រង គ.ជ.ប លោក ម៉ៅ សុភារិទ្ធ បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា បន្ទាប់​ពី​ការ​បិទ​បញ្ចប់​ទៅ​នៃ​ដំណើរការ​ចុះ​ឈ្មោះបោះ​ឆ្នោត គ.ជ.ប បាន​រក​ឃើញ​ថា មាន​នៅ​សល់​ឈ្មោះ​អ្នក​បាន​ចុះ​ឈ្មោះ​រួច​ចំនួន ២៣១៨​នាក់​ទៀត ដែល​មន្ត្រីគ.ជ.ប ទើប​បញ្ជូន​ទៅ​ដល់​គ.ជ.ប ។

មន្ត្រីគ.ជ.ប  រូប​នេះ បញ្ជាក់​ថា ភាព​យឺត​យ៉ាវ​នេះ គឺ​បណ្ដាល​មក​ពី​កត្តា​ប្រព័ន្ធ​អ៊ីនធឺណិត និង​ទីតាំង​ឃុំ​មួយ​ចំនួន ដែល​ស្ថិត​នៅ​ឆ្ងាយ។

លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត បាន​បង្ហាញ​ថាគ.ជ.ប ចុះ​បញ្ជី​ប្រជា​ពលរដ្ឋ​បាន​ជាង៧​លាន៨៧​ម៉ឺន​នាក់ ឬ​ស្មើ​នឹង​ជាង៨១​ភាគរយ នៃ​ចំនួន​ពលរដ្ឋ​​គ្រប់​អាយុ​បោះ​ឆ្នោត​សរុប​ជាង៩​លាន៦៦​ម៉ឺន​នាក់ នៅ​ទូទាំង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ