លោកតា វ៉ិចទ័រ បដិសេធ​បង្វែរក្ដីស្រម៉ៃកូនប្រុស​ពៅ ពីអ្នកបើកយន្តហោះ ​

ប្អូនប្រុស វ៉ាន់ ​​គាវីន ​​​​វ័យ​​១៣ឆ្នាំ (រូបពីហ្វេសប៊ុក)

​ក្នុងកិច្ចសម្ភាសន៍​​​​​​កាលពីល្ងាចថ្ងៃទី​​​​​២៥ កុម្ភៈ ​​តាមឆាតលោក​ ​​​សុវណ្ណ រិទ្ធី ហៅ​​លោកតា​ វ៉ិចទ័​រ ដែលត្រូវគេស្គាល់ថា​ជាផលិតករ​​​កម្មវិធី​​ល្បីឈ្មោះ​ប្រចាំ​​​ CTN បានបដិសេធ​​ថា លោកមិនបាន​ដាក់សម្ពាធលើកូនប្រុស​​​​​​ពៅនោះទេ ​ដោយអះអាងថា​ដ្បិតថា​​​​ក្មេង​​​​ប្រុស​ម្នាក់នេះ​ មិនមានចំណូលចិត្ត​​​ក្នុងការសម្ដែង​​​​តាំងពីមុន​​​ប្រាកដមែន
តែគេ​ក៏មាន​​​​ទេពកោសល្យ​​​​​ដោយខ្លួន​ឯង​។

ការលើកឡើងនេះ គឺបន្ទាប់ពីមានការ​​ប្រកាសថា​កូនពៅរបស់លោក​​​​​​មានចំណូលចិត្ត​ចង់ក្លាយ​ជា​អ្នកបើកយន្ត​ហោះ មិន​ចង់សម្ដែងនោះទេ ប៉ុន្តែ​​​​​​លោកជំរុញអោយ​​​​​ចេះរកលុយ​ពីការសម្ដែងដោយបានទាំង​​​​​​​​​​ដាក់​សម្ពាធអោយប្អូន​សម្ដែងជា​តួ​មនុស្ស​ចាស់ ដែល​​​​​​​ក្មេង​ធម្មតា​​មិនអាច​ទទួលសម្ដែងនោះ។

នៅលើគណនី​ផ្ទាល់ខ្លួនរបស់​លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ​គេ​ឃើញ​លោកបង្ហោះ​​​រូបថត​ជាច្រើន​សន្លឹក​ពីសកម្មភាព​របស់​​​​កូនពៅរបស់លោក គឺ​​ប្អូនប្រុស វ៉ាន់ ​​គាវីន ​​​​វ័យ​​១៣ឆ្នាំ ដែលត្រូវលោក​​តម្រូវអោយសម្ដែងជា​មនុស្ស​ពេញកំលោះនិងជា​​​​តួអង្គមនុស្សចាស់ ដោយ​​​​​តម្រូវអោយប្អូន​​សម្ដែង​ចរឹ​ក​បែបចាស់ទុំផង។

​អមដោយ​​ការបង្ហោះ​អោយឃើញពីសកម្មភាពសម្ដែង​​​​​​​​​​​​ជាតួអង្គ​មនុស្ស​ចំណាស់ទាំងនោះ លោកក៏បាន​សរសើរថា​​អរគុណ​​​កូនប្រុសដែល​​ប្រឹងសម្ដែង​ក្នុងឈុតដែលលោក​​​​​បានកំណត់ បើទោះជា​​​​ប្អូន​​គឺជាដំណក់ឈាមរបស់លោក​​​​នៅក្នុងគ្រួសារដែល​មិន​​​​ចូលចិត្តការសម្ដែង​បែបនេះ​ទាល់តែសោះ។

លោកបដិសេធ​​ថា​ មិនបាន​​​ដាក់សម្ពាធអោយកូនប្រុស​ពៅ​​​​​​​​​​​ទទួលយកសម្ដែង​និងបង្ខំអោយគេ​ប្រឹងសម្ដែងជាតួមនុស្ស​ចាស់ ​ផ្ទុយពីចំណូលចិត្តរបស់ខ្លួននោះទេ​ ​​​​ដោយលោកបានចាត់ទុកថា​​​​ការ​ប្រឹងប្រែងសម្ដែងរបស់គេ
រហូតទទួលបាន​​ជោគជ័យ​គ្រប់ឈុតដែលលោក​​ដាក់អោយ គឺ​ជា​​ដោយសាររតែគេ​​​​​​​​​​​​​ព្យាយាម​និងមានការ​តាំងចិត្ត​ខ្ពស់មុនពេល​សម្ដែង​​តែ​ប៉ុណ្ណោះ។

លោក​និយាយថា​​កូនពៅរបស់លោក ​​​ទើបតែ​អាយុ​​១៣ឆ្នាំទេ ប៉ុន្តែគេមានចរឹតចាស់ទុំ ដោយចូលចិត្ត​សង្កេត និង​​​​ស្ដាប់​​ពីការពន្យល់ច្រើន ទើបលោក​​​​​​​​ដាក់អោយសម្ដែង​​​សាកល្បង​​​​ក៏ទទួល​បានជោគជ័យ ហើយកាន់តែជោគជ័យ​​​​​​​​បន្ថែមទៀត នៅពេលដែល​លោក​​សាក​អោយ​សម្ដែង​ជា​តួ​​​ចាស់​​សក់ស្កូវ​ក្នុងឈុត​កំប្លែង ក៏​​អាចធ្វើបាន។

​​​លោកសារភាពថា មុនពេល​​​​​​​អោយសម្ដែងក្នុងឈុត​កំប្លែង​​ កូន​​ប្រុសពៅរបស់​​លោក​​​បានប្រាប់លោកថា​​អត់ចូលចិត្ត​​​សិល្បៈនោះ​ទេ ជាពិសេស​គឺការសម្ដែងតែម្ដង ដោយ​សារតែគេ​​​ហាក់​មានក្ដីស្រម៉ៃចង់ក្លាយជាអ្នកបើក​យន្ត​ហោះ និង​ចង់ស្វែងយល់ពី​ភាសានិង​​​​បច្ចេកវិទ្យា​ដើម្បី​ឈោង​​ចាប់​​​​ជំនាញ​ដែល​​កូនរបស់លោកចង់បាន​
នោះ​ច្រើនជាង។

លោកនិយាយថា «​កូន​ហ្នឹង​​តាំងពី​ដើម​គឺ​​គាត់និយាយថា​អត់ចូលចិត្ត​​​សិល្បៈទេ ប៉ុន្តែដល់ពេលសម្ដែង​គឺ​​​ដាក់អីអោយសម្ដែងបាន​​អោយសម្ដែងអី​បាន ​ហើយខ្ញុំអត់មាន​បង្ខំ​​ទេ ​​​ខ្ញុំប្រាប់ថា​បើកូនធ្វើ(សម្ដែង​)បាន​ចាំធ្វើ
បើ​អត់​​​​ប៉ាក៏អត់បង្ខំដែរ ប៉ុន្តែជាក់ស្ដែងគាត់ធ្វើបាន!»។

​លោកថា​​​​​​​ក្នុងចំណោមកូន​ៗរបស់លោកទាំង​​​៣ ​​​​​​២នាក់​​បង​ៗ​សុទ្ធតែជាតារា​សិល្បៈទាំងអស់ ដោយកូនប្រុស​ពៅ​ជាតន្ត្រីករ ​ហើយកូន​ស្រីទី​២ គឺវ៉ាន់ នីឡា ជាតារា​កំប្លែង ​ដោយឡែក​​​កូនប្រុសពៅ គឺ​អត់​​មានចំណូលសិល្បៈតាំងពីដើម ប៉ុន្តែចុងក្រោយ​នៅពេល​ដែលលោក​អោយសម្ដែង​​ក៏​អាចធ្វើបាន ដោយ​​​​លោក​​​បញ្ជាក់​ថា​អត់មាន​​​​​​ដាក់សម្ពាធ​​​​ណាមួយនោះទេ គឺ​​​កូ​នប្រុស​ប្រឹង​ប្រែងសម្ដែង​បាន​ដោយ​ផ្ទាល់ខ្លួន​​ប៉ុណ្ណោះ។

លោកតា ​វ៉ិចទ័រ បន្ត​​ថា​​​​លោកមានការ​ភ្ញាក់ផ្អើលដែលកូនប្រុសរបស់លោក​​​អាចសម្ដែងជាតួ​មនុស្ស​ចាស់​​បាន
ក្នុងពេល​ដែល​​គេ​​​​​​​ទើបតែមាន​វ័យ​​១៣ឆ្នាំ និង​​​​​​​​​​​​មិនមានចំណូលចិត្ត​​លើវិស័យនេះ​​​​​ទាល់តែសោះ។ ក្នុងនាម​ជា​ឪពុក​លោកអះអាងថា​​ស្គាល់​​ច្បាស់​ពី​​​​​​​ចំណូលចិត្ត​របស់កូន ប៉ុន្តែ​​បណ្ដាលមកពី​លោក​​​​ចង់អោយកូនប្រុស​បានស្គាល់ពីការ​លំបាក​នៅក្នុងសិល្បៈ​​ខ្លះ ទើបលោកជំរុញ​អោយចូលសម្ដែង​កំប្លែង ហើយលទ្ធផលលោក​ថា​​​គេធ្វើបានល្អ
ដោយអាចទាំងសម្ដែងជាតួ​មនុស្ស​ចាស់​​បាន​​​​​ដូច​ការ​ចង់បាន​​របស់លោកផង។

​​​​​​​​​​យ៉ាងណាមិញ លោកថា​​​​​កូនប្រុសពៅម្នាក់នេះ នឹង​មិនអោយចូលស៊ប់​នៅក្នុងការសម្ដែងដូច​​កញ្ញា នីឡា នោះទេដោយសារតែលោកមិនចង់អោយ​​គេ​បែកអារម្មណ៍​​លែងចង់រៀនសូត្រ ហើយចុងក្រោយធ្វើ​​អោយក្ដីប្រាថ្នារបស់កូនប្រុសដែលចង់ក្លាយជា​​​​អ្នកបើកយន្តហោះ​ទៅថ្ងៃអនាគត​​បរាជ័យ។

​លោក​គម្រោងអោយ​​​​​​កូនប្រុសពៅ ប្រឡូកសិល្បៈ​តែ​ក្នុងស្ថានភាពលេងៗ​​ច្រើនជាង ​បើធៀប​នឹងកូន​​​​​​ប្រុស​ស្រី​​២​នាក់​​ទី​១និងទី​២របស់លោក ដែលលោក​​​ជំរុញអោយក្លាយជា​អ្នក​​ភ្លេង​​ និងជា​​តារាកំប្លែង រហូត​យក​អាជីព​នោះធ្វើជាឆ្នាំង​បាយ។ យ៉ាងណាក៏​ដោយ បើ​កូនប្រុសពៅរបស់លោ​ក​ចង់ដូរក្ដីស្រម៉ៃ ​​​មកធ្វើជាតារាសម្ដែង
ជា​តារាកំប្លែង​អោយ​​​លេចធ្លោវិញ គឺលោក​​នឹង​ជំរុញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ