វិភាគ៖ តើព្រឹទ្ធសភាអាណត្តិថ្មីនេះជួយជំរុញសិទ្ធិមនុស្សឬទេ?

រូបពីហ្វេសប៊ុក របស់លោក ហ៊ុន សែន

សមាជិកព្រឹទ្ធសភាចំនួន ៦២​រូប នឹងត្រូវចូលកាន់តំណែង​នៅខែក្រោយនេះ​ហើយ​​សម្រាប់អាណត្តិទី៤ បន្ទាប់ពី​គ​​ណៈ​​​​​​កម្មការជាតិ​រៀបចំ​កា​រ​បោះ​​ឆ្នោត ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការណ៍នៅថ្ងៃទី៣ ខែមីនាខាងមុខ។

សមាជិកព្រឹទ្ធសភាចំនួន ៦២​រូប នឹងត្រូវចូលកាន់តំណែង​នៅខែក្រោយនេះ​ហើយ​​សម្រាប់អាណត្តិទី៤ បន្ទាប់ពី​គ​​ណៈ​​​​​​កម្មការជាតិ​រៀបចំ​កា​រ​បោះ​​ឆ្នោត ប្រកាសលទ្ធផលបោះឆ្នោតជាផ្លូវការណ៍នៅថ្ងៃទី៣ ខែមីនាខាងមុខ។

គ.ជ.ប. បង្ហាញលទ្ធផលបឋមថា ការបោះឆ្នោតបែបអសកលនេះ ដែលធ្វើឡើងកាលពីថ្ងៃអាទិត្យម្សិលមិញ​នោះ  គណបក្សប្រជាជនកម្ពុជា ដែល​កំពុង​កាន់​អំណាច​ដឹកនាំ​រដ្ឋាភិបាល​ផង​នោះ ទទួ​​លបា​​ន​​សំឡេងគាំ​ទ្រស្ទើ​រ ១​០​០​​​ភា​​​គរយ។

ជាការកត់សម្គាល់ កំណើន​អាសនៈ​បក្ស​កាន់​អំណាច​នៅ​ស្ថាប័ន​ព្រឹទ្ធ​សភា​នេះ បាន​កើត​ឡើង​ក្រោយ​ពី​តុលាការកំ​ពូលប្រ​កា​​ស​រំ​លាយ​គណបក្សប្រ​ឆាំង មុ​នការបោះឆ្នោតមក។ ចំណែកអាសនៈតំណាងរាស្ត្រចំនួន ៥៥ អាសនៈ​ក្រុម​ប្រឹក្សា​​ឃុំ-សង្កាត់​ជាង ៥ពាន់ និង​អាសនៈ​ជាប់​ឆ្នោត​ក្រុម​ប្រឹក្សា​ស្រុក​-ខណ្ឌ ខេត្ត​-រាជធានី ត្រូវបាន​រឹបអូស​​យក​​​ទៅ​ចែ​កឲ្យគណបក្សដទៃទៀត ដែលពលរដ្ឋមិនបានបោះឆ្នោតឲ្យ។

តើព្រឹទ្ធសភាអាណត្តិថ្មីនេះអាច​ជួយជំរុញសិទ្ធិមនុស្សឬទេ?

មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស ពន្យល់ថា ក្នុងប្រ​ទេ​សប្រជាធិបតេយ្យ គេជំរុញ​ឲ្យក្បាល​ម៉ាស៊ី​នដឹក​នាំរដ្ឋ​មានតុល្យភាពអំណាច មានន័យថា គណបក្សកាន់អំណច និងគណបក្សប្រឆាំង ត្រូវមានឥទ្ធិពលប្រហាក់​​ប្រហែ​លគ្នា​ទាំងក្នុងរដ្ឋសភា ព្រឹទ្ធសភា និងក្នុងជួរ​ដឹកនាំរ​ដ្ឋាភិបា​ល ​ទើប​អាចជំរុញការគោរពសិទ្ធិមនុស្សបានល្អប្រសើរ។

លោក កន សាវាង្ស វិភាគថា បើគណបក្សប្រឆាំងដ៏ធំមួយ ត្រូវបានគេរំលា​យចោល មុនការបោះ​ឆ្នោត​មកដ​ល់​ដូចបច្ចុប្បន្ន លោកថា ស្ថាប័នដែលកើតក្រោយបោះឆ្នោ​ត ដូចជាព្រឹទ្ធសភានេះ នឹងមិនអាចជួ​យស្តាលទ្ធិ​ប្រជាធិ​បតេយ្យ ឬជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស តាមយន្តការប្រជាធិបតេយ្យទេ។

លោកថា៖«ពាក្យចាស់មួយ[ឃ្លា]ថាជិះសេះលែងដៃ។គឺមានន័យថាវាអត់ត្រូវមានស្អីជជែកមានស្អីត្រូវការផ្តោះប្តូរយោបលឬការជំទាស់ស្អី។ អញ្ចឹងមានន័យថា បើមានចេញស្អីមួយ គណបក្សមួយសម្រេចទៅ គឺទៅហើយ វាអត់មាន​ស្អី​ត្រូ​វការ​​ជ​ជែកគ្នា​រក​ហេ​តុ​​​​ផលនៃចំណុចខ្វះខាតអី​សម្រាប់ប្រយោជន៍ភាគតិច សម្រាប់ភា​គច្រើនអីទៀ​តទេ មានតែ​សម្រា​​ប់ភាគច្រើន ភាគតិ​ច ​វា​អត់មាន»។

អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី យល់ថា ព្រឹទ្ធសភាថ្មី ​អាចនឹ​ងជំរុញឲ្យស្ថានភាព​សិទ្ធិ​មនុស្ស​​កាន់​តែធ្លាក់ចុះ ដោ​យ​​ថា តំណាងរាស្ត្រដែលពលរដ្ឋបោះឆ្នោតឲ្យ ត្រូវបានតុលា​ការរំ​លា​យ​ចោ​ល ដេញ​​ចេ​ញពី​ឆា​កន​យោ​​​បាយ ចំណែ​ក​អ្នក​ដែ​ល​ម្ចា​​ស់​​ឆ្នោ​តមិនគាំទ្រមួយចំនួន បែរ​ជាមានមុខអង្គុយក្នុង​ស្ថា​​ប័នច្បា​ប់។

លោកថា៖«ក្នុងសភាយើងឥឡូវនេះ មិនមែនសភាពេញលក្ខណៈដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ បើយើងនិយាយឲ្យមែនទែនទៅ ព្រោះអីសភាក្នុងរដ្ឋធម្មនុញ្ញ គឺសភាហ្នឹងជាតំណាងរបស់រាស្ត្រ ដែលរាស្ត្របោះ​ឆ្នោតឲ្យ។ អញ្ចឹ​ងចំនួនប៉ុន្មានជិតពាក់កណ្តាល​នោះ មិនមែនជាសភាដែលពលរដ្ឋ​ជ្រើសរើសទេ គឺជាការចាត់តាំង​របស់​បក្ស។ អាហ្នឹងជាបញ្ហា១ នៅក្នុងរដ្ឋសភា ហើយ​បើ​យើងមកមើលក្រុមប្រឹក្សាឃុំ ក្រោយពីការបែងចែកអាសនៈ ហើយនេះក៏យើងឃើញថា គណបក្សកាន់​អំណា​ចបាន​យកនូវតំណែងភាគច្រើននៃក្រុមប្រឹក្សាឃុំ[របស់បក្សប្រឆាំង]។ ​អញ្ចឹង ទៅតំណែងក្រុមប្រឹក្សាឃុំហ្នឹង[មកបោះ​ឆ្នោតព្រឹទ្ធសភា] វាធ្វើឲ្យ​មិនសមស្របកាន់តែខ្លាំងជាងរដ្ឋសភាទៀត»។

លោក មាស នី វិភាគទៀតថា បើរបត់នយោបាយនៅ​ចេះតែដើរទៅមុខ​ក្នុងស្ថានភាពបែបនេះ លោក​ដាក់កា​រព្រួយ​បារម្ភថា កម្ពុជានឹងជួបវិបត្តិធ្ងន់ធ្ងរ នៅក្រោយបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​អា​ណត្តិទី៦ តាមរយៈ​ទណ្ឌ​កម្មពីប្រទេសលោកសេរី។

ការវិវត្តនយោបាយនៅកម្ពុជា ដែលឈានទៅចាប់ឃុំខ្លួន​លោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ បិទប្រ​ព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ គំរាមកំហែង​សេរីភាពបញ្ចេញមតិ និងគំរាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស​ជាដើមនោះ បានជំរុញ​ឲ្យ​ប្រទេ​សលោ​កសេរី មានសហរដ្ឋអាមរិក និងសហភាពអឺរ៉ុប គំរាមពីលទ្ធភាពដាក់ទណ្ឌកម្មសេដ្ឋកិច្ច​មក​លើ​ក​ម្ពុជា​​ បើរដ្ឋា​​​ភិបា​ល​មិ​នងាកទៅរកគន្លងប្រជាធិបតេយ្យវិញនោះ។

​ប៉ុន្តែ មេដឹក​នាំកម្ពុជាលោក ហ៊ុន សែន កាលពីខែមុន បានគំរាមថា ប្រទេសលោកសេរី​មិនត្រូវ​​ជ្រៀតជ្រែកកិ​ច្ចកា​រផ្ទៃក្នុ​ង​រ​បស់​កម្ពុ​ជា​នោះ​​​​​​ទេ ហើយថា ប្រទេសទាំងនោះ ក៏មិនត្រូវយកកម្ពុជា​ធ្វើជាចំ​ណាប់ខ្មាំ​ង ព្រោះ​តែបញ្ហា​ប្រ​​​​ជា​​ធិ​បតេ​យ្យនេះ​ដែ​រ។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ វិភាគថា បើគេពិនិត្យមើលពីប្រព័ន្ធបោះឆ្នោត សមាជិ​កព្រឹទ្ធ​សភាម្នាក់ ​ដែល បានមកអង្គុយនៅក្នុងស្ថាប័នច្បាប់មួយនេះ ពួកគេត្រូវបក្សចាត់តាំងឡើង ថ្វីបើមាន​​ការបោះ​ឆ្នោ​តក៏ដោយ។ លោកវិភាគថា ដូចនេះ ស្ថាប័នច្បាប់នេះ នឹងមិនអាចជំរុញបញ្ហាសិទ្ធិមនុស្សបានទេ បើរដ្ឋាភិបា​​ល​មិ​ន​​ច​ង្អុ​លផ្លូវ។

លោកថា៖«លទ្ធិប្រជាធិបតេយ្យដែលត្រូវបានញាំញីរហូតសព្វថ្ងៃនេះ ខ្ញុំយល់ឃើញថា គុណភាពនៃលទ្ធិប្រ​ជាធិបតេយ្យ នឹ​ង​ថម​ថយទៅៗ ហើយនឹងឈានទៅរករបបផ្តាច់ការនៅថ្ងៃណាមួយ។ អាហ្នឹង បើសិនមិនធ្វើ​កំណែ​ទម្រ​ង់ឲ្យបា​នទាន់ពេលវេលា ហើយមិនបានរៀបចំច្បាប់ឲ្យមានប្រសិទ្ធិភាព អាហ្នឹងអាចដូចអ្វីដែ​លខ្ញុំបានជម្រាបជូន»។

បើតាមអ្នកវិភាគ ព្រឹទ្ធសភាថ្មី​សម្រាប់អាណត្តិទី៤នេះ នៅតែមិនអាចជំរុញ​ការគោរពសិទ្ធិមនុស្សឲ្យបានប្រើទេ បើ​បក្ស​កាន់អំណាច​គ្មានការសម្រេចចិត្តខ្ពស់ដើរលើគន្លងប្រជាធិបតេយ្យនោះ ទោះបីចំនួនសមាជិក​របស់ស្ថាប័​នច្បា​​ប់មួ​យនេះ បានកើនឡើងពី ៦១ ទៅ​ដល់​ចំនួន ៦២រូបក៏ដោយ៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។