កូរ៉េខាងជើងចង់សាងសង់រមនីយដ្ឋានឆ្នេរសមុទ្រលំដាប់ពិភពលោក

រូបភាពពី tourism-review.com

មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានបេ្ដជ្ញាថានឹងកសាង​រមនីយដ្ឋានឆ្នេរសមុទ្រលំដាប់ពិភពលោកនៅភាគកើត ប្រទេស។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ​ដែលចេញផ្សាយនៅថ្ងៃនេះ លោកគីម ជុងអ៊ុនបង្ហាញពីបំណង និង អំពាវនាវឲ្យមានការសាងសង់​រមនីយដ្ឋានឆ្នេរសមុទ្រលំដាប់ពិភពលោកនៅទីក្រុងកំពង់ផែវ៉ុនសានដែលមានទេសភាព ដ៏ស្រស់ស្អាតហើយស្ថិតនៅទល់មុខដែនសមុទ្រជប៉ុន​។

ប្រភពដដែលបានដកស្រង់សម្តីរបស់លោកគីម ជុងអ៊ុនទៀតថាវាជាការប្ដេជ្ញាចិត្តរបស់បក្សពលករកូរ៉េក្នុងការបង្កើត​តំបន់​ទេសចរណ៍នេះឲ្យទាន់សម័យហើយមានលក្ខណៈជាកូរ៉េ។

គណបក្សពលករកូរ៉េ (WPK) បានបេ្ដជ្ញាក្នុងកិច្ចប្រជុំពេញអង្គរបស់់ខ្លួនកាលពីខែមុនថានឹង​ខិតខំ ព្យាយាមអោយអស់លទ្ធ ភាពធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចខ្លួនមានការរីកចម្រើនដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន។

ក្នុងរយៈពេលចុងក្រោយនេះមេដឹកនាំកូរ៉េ​ខាងជើង​ហាក់បង្ហាញ​ជំហរទន់ភ្លន់ជាងមុនជាមួយសហគមន៍អន្តរជាតិ​ពិសេស​ជាមួយអាមេរិក បើទោះជាមេដឹកនាំសហរដ្ឋអាមេរិកបានធ្វើព្យុះធ្វើភ្លៀងយ៉ាងណាដោយ ក៏មេដឹកនាំកូរ៉េខាងជើងនៅតែ រក្សាជំហរចង់ឲ្យ​មានជំនួបរវាងមេដឹកប្រទេសទាំងពីរដដែល។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ