ប៉ូលីសថៃរឹបអូសអាវុធជាច្រើនពីក្រុមអាវក្រហម

រូបភាព៖​ ប៉ូលីសថៃបង្ហាញអាវុធដែលរឹបអូសបាននិងមុខជនសង្ស័យកាលពីថ្ងៃសុក្រ ម្សិលមិញ (បាងកកប៉ុស្តិ៏)

ប៉ូលីសថៃបានចាប់ខ្លួនជនសង្ស័យ​ប្រាំនាក់ដែលជាសកម្មជនក្រុមអាវក្រហម ព្រមទាំងរឹបអូសអាវុធជាច្រើនដើមពីជន​សង្ស័យទាំងនោះទៀតផង។

យោងតាមការចុះផ្សាយរបស់ការសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២៥ខែឧសភាម្សិលមិញនេះ ជនសង្ស័យទាំង៥នាក់នោះ មានគម្រោងប្រើប្រាស់អាវុធទាំងនោះ ធ្វើឲ្យមានភាពវឹកវរកើតក្នុង​ពេល​ដែលពលរដ្ឋថៃបានចេញធ្វើការតវ៉ាកាលពីថ្ងៃ ទី២២​ខែឧសភាកន្លងទៅ​ដើម្បីទាមទារឲ្យ​រដ្ឋាភិបាលយោធារៀបចំការបោះឆ្នោតឡើងវិញឲ្យបានឆាប់។

តាមអាជ្ញាធរថៃជនសង្ស័យទាំង​នោះមកពីខេត្តផ្សេងៗនៃប្រទេសថៃ ហើយពួកគេមានការជាប់ទាក់គ្នាជាមួយសកម្មជន ស្នូលនៃក្រុមអាវក្រហមដែលស្និតនឹងអតីតនាយករដ្ឋមន្រ្តីថៃ ថាកស៊ីន ស៊ីណាវ៉ាត្រា។ ។ តាមសមត្ថកិច្ចថៃ​ដដែល​អាវុធ​ដែល​អាជ្ញាធរប្រទេសនេះរឹបអូសបានរួមមាន​កាំភ្លើងវែង ខ្លី រំសេវ​ និង​គ្រាប់​បែក​ដៃ​ជា​ដើម​។

ក្រុមអាវក្រហមថៃ ជាសកម្មជនចលនានយោបាយថៃដែល​បង្កើតឡើង​នៅឆ្នាំ២០០៦ បន្ទាប់ពីមានការធ្វើរដ្ឋប្រហារ​ទម្លាក់​អតីតនាយករដ្ឋមន្រ្តីថៃ ថាកស៊ីន ស៊ីណាវ៉ាត្រា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ