លោកត្រាំថាជំនួបរវាងអាមេរិកនិងកូរ៉េខាងជើងអាចនឹងមាននៅថ្ងៃ១២មិថុនាដដែល

រូបភាពពី​ twitter ដូណាល់ ត្រាំ

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បង្ហាញជំហ​ជំនួបរវាង​សហរដ្ឋអាមេរិកនិងកូរ៉ខាងជើងនៅសិង្ហបុរីអាចនឹង កើតមានដដែលនៅថ្ងៃទី១២ខែក្រោយនេះ។

លោកត្រាំបានសរសេរនៅលើបណ្ដាញរបស់ខ្លួននៅថ្ងៃទី២៦ខែឧសភានេះ​ថា៖«យើងកំពុងតែ​ជជែក​គ្នាប្រកបដោយផ្លែផ្កា​ជាមួយកូរ៉េខាងជើងពីការធ្វើឲ្យរស់ឡើងវិញនូវជំនួបកំពូល។ ប្រសិនបើមាន​ការជួបគ្នាមែន ជំនួបនេះនឹងធ្វើនៅ​សឹង្ហបុរី​នៅ​ថ្ងៃទី១២​ខែមិថុនាដដែល ហើយប្រសិនបើចាំបាច់វាអាចនឹងត្រូវពន្យាពេល។​»

លោកត្រាំកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ បានប្រកាសលុបចោលជំនួបជាមួយមេដឹកនាំកូរ៉េខាងជើងដោយ​ដាក់ការ​ស្តី​បន្ទោសទៅលើកូរ៉េខាងជើងថាបានចេញសេចក្តីថ្លែងការដែលថាមានលក្ខណៈខឹងសម្បារនិងបង្ហាញពីភាពជាសត្រូវដោយ​បើក​ចំហ បន្ទាប់ពីអាមេរិកនិងកូរ៉េខាងត្បួងបាន​ធ្វើសមយុទ្ធរួមគ្នា។

យ៉ាងណាក៏ដោយ ភាគីកូរ៉េខាងជើងនៅតែបង្ហាញជំហរចង់ឲ្យមានជំនួបនេះកើតឡើងគ្រប់ពេលវេលាទាំងអស់​ក្រោម​​ទម្រង់បែបណាក៏ដោយ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ