អាល្លឺម៉ង​ជំរុញ​ឲ្យ​ចរចា​ច្បាស់លាស់​សម្រាប់​ការចាកចេញ​របស់​អង់គ្លេស

​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel (រូបភាពពីបណ្តាញព័ត៌មានChannel News Asia)

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel កាលពីថ្ងៃសៅរ៍ម្សិលមិញ បានអំពាវនាវឲ្យមានការចរចាច្បាស់លាស់ជាមួយនឹងប្រទេសអង់គ្លេស ជុំវិញការចាកចេញពីសហភាពអឺរ៉ុប។

ក្រុមរដ្ឋមន្ត្រីការបរទេសនៃសមាជិកស្ថាបនិកសហភាពអឺរ៉ុប បាននិយាយនៅថ្ងៃម្សិលមិញដែរថា អង់គ្លេសគួរតែចាកចេញពីប្លុកនេះឲ្យបានឆាប់ដែលអាចធ្វើទៅបាន បន្ទាប់ពីប្រទេសធ្វើប្រជាមតិ កាលពីថ្ងៃព្រហស្បតិ៍កន្លងមក ដោយសម្រេចចាកចេញពីប្លុកមាន ២៨ប្រទេសមួយនេះ។

ទោះជាយ៉ាងណា លោកស្រី Merkel បានថ្លែងវាយប្រហារអង់គ្លេសជាមួយសម្ដីទន់ភ្លន់ជាង។

លោកស្រីថ្លែងក្រោយជំនួបជាមួយគណបក្សអភិរក្សថា ការចរចាត្រូវធ្វើឡើងក្នុងបរិយាកាសល្អ ដូចការធ្វើជំនួញដូច្នោះដែរ។

លោកស្រីបន្ថែមថា អង់គ្លេស នឹងនៅតែជាដៃគូសេដ្ឋកិច្ចដ៏ជិតស្និទ្ធជាមួយសហភាពអឺរ៉ុប៕

ទោះបីលោកស្រីបង្ហាញជំហរបែបទន់ភ្លន់ ប៉ុន្តែ ក្រុមរដ្ឋមន្ត្រីការបរទេសបារាំង អ៊ីតាលី ហូឡង់ ប៊ែលហ្សិក និងលុចសំបួ បានជំរុញឲ្យអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបឲ្យបានឆាប់។

បណ្ដារដ្ឋមន្ត្រីការបរទេសទាំងនោះ បានជំរុញឲ្យអង់គ្លេសបង្កើនដំណើរការចាកចេញពីប្លុកនេះឲ្យបានឆាប់រហ័ស បន្ទាប់ពីប្រទេសនេះធ្វើប្រជាមតិសម្រេចចាកចេញពីប្លុកមួយនេះ ក្រោយចូលរួមអស់រយៈពេលជាង ៤០ឆ្នាំមកនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ