ម៉ាឡេស៊ី​គ្រោង​បង្ហាញ​សមាសភាព​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃស្អែក​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សាក់(រូបភាពពីបណ្តាញ​ព័ត៌មាន​Channel News Asia)

សារព័ត៌មាន The Star របស់ម៉ាឡេស៊ី បានផ្សាយថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ នឹងប្រកាសគណៈរដ្ឋមន្ត្រីថ្មីរបស់លោក នៅថ្ងៃស្អែកនេះ។

សារព័ត៌មាន Channel News Asia បានផ្សាយថា ការរុះរើគណៈរដ្ឋមន្ត្រីនេះ អាចប៉ះពាល់ដល់រដ្ឋមន្ត្រីចំនួន ៤រូប និងអនុរដ្ឋមន្ត្រី ៣រូប។

លោក ណាជីប បានប្រកាសពីផែនការរុះរើគណៈរដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីគណបក្សកាន់អំណាចបានឈ្នះការបោះឆ្នោតនៅរដ្ឋសារ៉ាវ៉ាក់ កាលពីខែមុន។

ទោះជាយ៉ាងណា លោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រកន្លងមកថា លោកត្រូវការពេលវេលាបន្ថែមទៀត ដើម្បីគិតគូរអំពីការរុះរើគណៈរដ្ឋមន្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ