អូស្រ្តាលី​សន្យាផ្តល់ជំនួយជាង​៣០លានដុល្លារអាមេរិក​ដល់​វិស័យ​សុខាភិបាល​កម្ពុជា

ប្រទេសអូស្រ្តាលីសន្យាបន្តផ្តល់ជំនួយដល់ក្រសួងសុខាភិបាលកម្ពុជាលើគម្រោងលើកកំពស់មូលនីធិសមធម៌ និងកែលម្អគុណភាពសេវាសុខាភិបាលកម្ពុជារយៈពេល៥ឆ្នាំទៅមុខទៀត ក្នុងទឹកប្រាក់ប្រហែល៣៦លានដុល្លារអាមេរិក។

កាលពីរសៀលថ្ងៃម្សិលមិញឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីរបស់អូស្រ្តាលីលោកស្រី Angela Corcoran បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។ ក្នុងជំនួបនោះភាគីអូស្រ្តាលីបានសន្យាផ្តល់ជំនួយសម្រាប់វិស័យសុខាភិបាលចំនួន៥០លានដុល្លារអូស្រ្តាលីឬប្រហាក់ប្រហែលនឹង៣៦លានដុល្លារអាមេរិក។ នេះបើតាម AKP ដដែល។

បើតាមសារព័ត៌មាន AKP លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្នុងជំនួបនោះក៏បានកោតសរសើររដ្ឋាភិបាលអូស្ត្រាលីដែលកន្លងមកបានជួយវិស័យសុខាភិបាលលើគម្រោងទ្រទ្រង់ប្រព័ន្ធសុខាភិបាលដំណាក់កាលទី២នូវទឹកប្រាក់៧១លានដុល្លារអូស្រ្តាលីឬប្រហែល៦៦លានដុល្លារអាមេរិក។

AKP សរសេរទៀតថាលោកស្រី Angela Corcoran ក៏បានឲ្យដឹងដែរថាតាំងពីឆ្នាំ២០១០មករដ្ឋាភិបាលអូស្រ្តាលីក៏បានឧបត្ថម្ភដល់វិស័យសុខាភិបាលកម្ពុជានូវទឹកប្រាក់ចំនួន១០០លានដុល្លារអូស្រ្តាលីនិងក្នុងនោះមាន២០លានដុល្លារអូស្រ្តាលីបានជួយទៅលើការគាំពារសុខភាពមាតានិងទារក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ