ក្រសួង​​ថាអ្នកស្លាប់៨នាក់នៅខេត្ត​កំពង់ធំដោយសារ «ដង្ហូវព្រូនទ្រីស៊ីណែឡា»

ក្រសួងសុខាភិបាលរកឃើញថា អ្នកស្លាប់ចំនួន​៨នាក់នៅក្នុងខេត្តកំពង់ធំ​បន្ទាប់ពីការបរិភោគសាច់សត្វព្រៃមិនឆ្អិតល្អនោះគឺ បណ្តាលមកពីមេរោគមួយប្រភេទដែលមានឈ្មោះថា «ដង្ហូវព្រូនទ្រីស៊ីណែឡា» ឆ្លងតាមរយៈសាច់មិនឆ្អិតល្អ។​

ក្នុងសេចក្តីប្រកាសរបស់ក្រសួងចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា រោគសញ្ញានៃជំងឺដង្កូវព្រូនទ្រីស៊ីណែឡា មានដូចជា ក្អួតចង្អោរ រាករូស អស់កម្លាំង គ្រុនក្តៅ ឈឺពោះ ឈឺក្បាល ក្អក រមាស់ស្បែក ឈឺសន្លាក់និងសាច់ដុំ ហើមមុខនិងត្របកភ្នែក (អាចមានហើមដៃនិងជើង) រាក និងទល់លាមក ក្នុងអំឡុងពេល ១ឬ២ថ្ងៃបន្ទាប់ពីឆ្លងជំងឺនេះចូលក្នុងខ្លួន។​

ក្រសួងបន្តទៀតថា ក្រោយពេលទទួលទានសាច់ដែលមានដង្កូវព្រូននេះ ចាប់ផ្តើមពី ២ទៅ ៨សប្តាហ៍​ មានរោគសញ្ញាធ្ងនធ្ងូរ ដូចជា ពិបាកធ្វើចលនា មានបញ្ហាដល់បេះដូងនិងដង្ហើម​ សួត ថ្លើម និងខួក្បាលជាដើម ពិសេសអាចបណ្តាលឲ្យស្លាប់ផងដែរ។

ក្រសួងសុខាភិបាលបានបន្ថែមទៀតថា ការឆ្លងរាតត្បាតនៃជំងឺខាងលើ គឺស្ថិតនៅតំបន់ព្រៃឡង់ ភូមិច្រកតោល ឃុំមានរិទ្ធ ស្រុកអូសណ្តាន់ ខេត្តកំពុងធំ។

ក្រសួងសុខាភិបាល កំពុងធ្វើការតាមដាន និងជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍របស់ជំងឺដង្កូវព្រូនទ្រីស៊ីណែឡា (ទ្រីស៊ីណែឡូស៊ីស)នេះ តាមគេហទំព័ររបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង www.cdcmoh.gov.kh។ ក្រសួងប្រកាសឲ្យសាធារណៈជនទាំងអស់ ត្រូវផ្តល់ព័ត៌មានបន្ទាន់តាមលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ (ឥតគិតថ្លៃ) ឬទំនាក់ទំនងទៅក្រសួងសុខាភិបាលផ្ទាល់ តាមរយះលោក លី សូវ៉ាន់ ទូរស័ព្ទលេខ ០១២​ ៨២៥ ៤២៤។ ម៉ាប់ ស៊ុយ [email protected]

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ